ព័ត៌មានជាតិ

តើអ្នកមែនទេ នឹងក្លាយជាសមាជិកថ្មី របស់ CAMBODIAN NET IDOL?

ភ្នំពេញ៖ នៅក្នុងរដូវកាលទី ២ នៃកម្មវិ ធី Cambodian Net Idol នេះ, Yes 018 និង ក្រុមហ៊ុន Cake Experiential Communications បានសហការគ្នា ដើម្បីស្វែងរកតារា នៅលើបណ្តាញសង្គម ដែលមានសមត្ថភាព ប្រកួតក្នុងកម្មវិធី Cambodian Net Idol ។ ប្រកាសកម្មវិធី Cambodian Net Idol ធ្វើនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅ Hard Rock Cafe ។

ការប្រកួតប្រជែង តាមរយៈបណ្តាញសង្គមនេះ នឹងផ្សព្វផ្សាយលើហ្វេសប៊ុក ដើម្បីទស្សនារាល់សកម្មភាពផ្សេងៗ នៃ Influencers ទាំង១២រូប ធ្វើការប្រកួតគ្នា ដើម្បីឈ្នះរង្វាន់ ជាទឹកប្រាក់ កិច្ចសន្យាការងារ ក៏ដូចជារង្វាន់ផ្សេងៗ ទៀត ដែលមានតំលៃរហូតដល់ 35,000 ដុល្លារអាមេរិក! ជាមួយនឹងវគ្គនីមួយៗ ព្រមទាំងការប្រកួតប្រចាំសប្តាហ៍ នឹងចាក់ផ្សាយនៅលើហ្វេសប៊ុក ក្នុងកម្មវិធី ដែលមានប្រជាប្រិយភាពជាងគេ របស់ប្រទេសកម្ពុជា នឹងភាពជោគជ័យរបស់ខ្លួន ការចាក់ផ្សាយរដូវកាលដំបូង អ្នកទស្សនាជាង៧លាននាក់ រំភើបរីករាយ ។

អ្នកគាំទ្រក៏មានសិទ្ធិ ធ្វើការបោះឆ្នោតតាមរយៈបណ្តាញសង្គម ដើម្បីគាំទ្របេក្ខជន ដែលពួកគេចូលចិត្ត ដើម្បីឈានទៅវគ្គបន្ទាប់ទៀតរៀងរាល់សប្តាហ៍ផងដែរ។ សមត្ថភាពនិងភាពច្នៃប្រឌិតដែលលេចធ្លោរបស់ពួកគេ ក្នុងការបង្កើតនិងចែករំលែករូបភាព ដែលមានគុណភាពនៅលើបណ្តាញផ្សព្វផ្សាយសង្គម រៀងៗខ្លួន, Net Idols មានចរិតលក្ខណៈផ្ទាល់ខ្លួនទៅតាមប្រភេទ នៃក្រុមមនុស្សផ្សេងៗ គ្នាដែលធ្វើការ Follow មកលើពួកគេ។

លោក Andy Ong នាយកប្រតិបត្តិនៃក្រុមហ៊ុន Cake Experiential មានប្រសាសន៍ថា “ហ្គេមនេះកំពុងត្រូវបានផ្លាស់ប្តូរ ហើយ” Net Idols គឺជាមុខមាត់ថ្មីនៃទីផ្សារ នាពេលបច្ចុប្បន្ន សម្រាប់ពួកគេ ក្នុងការផ្តល់ឱ្យភាពត្រឹមត្រូវ និងទុកចិត្តបាន ចំពោះម៉ាកសញ្ញា ដែលពួកគេបង្ហាញទៅដល់អ្នកគាំទ្រ និងមិត្តភក្តិរបស់ពួកគេ ។ វិធីសាស្រ្ត នៃការផ្លាស់ប្តូរមួយចំនួន ដែលយើងតែងតែប្រើប្រាស់ មាតិកាតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជាហ្វេសប៊ុក Instagram និង YouT ube គឺអនុញ្ញាតឱ្យ Net Idols ចែករំលែកបទ ពិសោធន៍គំនិត និងទេពកោសល្យ របស់ពួកគេ ដោយផ្ទាល់ទៅកាន់អ្នកទស្សនាទូទៅ ។ ការចែករំលែក នៃការយល់ឃើញរបស់លោក Jeck Tan នៃ Yes 018 យល់ឃើញថា នេះ គឺជាឱកាសដ៏ធំមួយ សម្រាប់ប្រជាជនកម្ពុជា រូបណាដែលមានទេពកោសល្យ ក្នុងវិស័យកម្សាន្តនេះ “ ការចូលរួមក្នុងកម្មវិធី Ca mbodian Net Idol គឺជាវិធីសាស្រ្តមួយរបស់យើង ក្នុងការលើកកម្ពស់ និងគាំទ្រដល់អ្នកមាន ទេពកោសល្យ នៃប្រជាជនកម្ពុជានាពេលខាងមុខ។ យើងចង់ក្លាយជាអ្នកដែលនាំផ្លូវសម្រាប់ Net Idols របស់យើងដើម្បីបង្ហាញ ពីទេពកោសល្យ និងសមត្ថភាពរបស់ពួកគេ ផ្តល់ការគាំទ្រ ដែលពួកគេត្រូវការក៏ដូចជា អភិ វឌ្ឍខ្លួនគេផ្ទាល់ផងដែរ។ នៅពីក្រោយកិច្ចការ ទាំងអស់នេះគឺជា Yes 01 8 ដែលមានល្បឿនលឿនជាមួយប្រព័ន្ធ 4G ដ៏គួរឱ្យពេញចិត្ត ដែលត្រូវបានបង្កើតឡើង ដើម្បីជួយអភិវឌ្ឍ ប្រទេសកម្ពុជា តាមរយៈការច្នៃប្រឌិតបច្ចេកវិទ្យា និងឌីជីថល៕

To Top