ព័ត៌មានជាតិ

កម្លាំងនគរបាល បំបែកសំបុកគ្រឿងញៀន ផ្លូវរថភ្លើង ឃាត់ខ្លួនជន សង្ស័យ៣០នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ បានចុះបង្រ្កាបជន សង្ស័យចំនួន៣០នាក់ ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយដកហូត គ្រឿងញៀន១៥កញ្ចប់ ម៉ូតូ ១១គ្រឿងនិងរថយន្ត ១ គ្រឿងរួមទាំងឧបករណ៍ប្រើប្រាស់ជាច្រើនទៀត។

មន្រ្តីនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងប្រតិបត្ដិការចុះបង្ក្រាបនេះ កម្លាំងនគរបាលជំនាញ បានដកហូតវត្ថុតាង៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនមានចំនួន ១៥កញ្ចប់, ជញ្ជីង១គ្រឿង, ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន៣ និងថង់ច្រកគ្រឿងញៀន,ដាវ១, ម៉ូតូ១១គ្រឿង, ម៉ូតូផាសអាប់ ៣គ្រឿង និងរថយន្ត១គ្រឿង ។

ក្រោយពីចុះប្រតិបត្ដិការរួចរាល់ តំណាងអយ្យការ បានសម្រេចឲ្យនាំខ្លួនជនសង្ស័យទាំង៣០នាក់ យកទៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការសាកសួរតាមនីតិវិធីនៃច្បាប់ ៕

To Top