ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅផ្ទះសំណាក់ពីរផ្សេងគ្នា!

ពោធិ៍សាត់ ៖ មុខសញ្ញាជួញដូរ ចែកចាយគ្រឿងញៀន និង ប្រើប្រាស់ ត្រូវបានកម្លាំង នគរបាលក្រុងពោធិ៍សាត់ ឃាត់ខ្លួនបានជាបន្តបន្ទាប់ ចំនួន៩ នាក់ នៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៩ នៅក្នុងផ្ទះសំណាក់ពីរផ្សេងគ្នា និងរឹបអូសវត្ថុតាង រួមមានម្សៅក្រាមពណ៏សចំនួន ៥២ កញ្ចប់ ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចបានឲ្យដឹងថា ផ្ទះសំណាក់យីហោ ហេង ហេង ស្ថិតនៅភូមិពោធិ៍អណ្តោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន៤នាក់ និងបន្តឆែកឆេរ ផ្ទះសំណាក់យីហោយ៊ិនស៊ិនថ្មី ក្នុងភូមិបំបែកលាច សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឃាត់ខ្លួនមនុស្ស៥នាក់ទៀត។

អធិការនគរបាលក្រុងពោធិ៍សាត់បានអោយដឹងថា ជនសង្ស័យទាំង ៩ នាក់ពាក់ព័ន្ធ និងការប្រើប្រាស់ ជួយដូរ ចែកចាយ និងរក្សាទុកគ្រឿងញៀន បច្ចុប្បន្នកំពុងឃាត់ខ្លួនបណ្តោះអាសន្ន រួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕

To Top