ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ជ្រលងសម្ពាធខ្ពស់ បានកំពុងរំកិល ទៅលើ និងមានឥទ្ធិពលខ្សោយ លើកម្ពុជា ដែលស្ថានភាពបែបននេះ ធ្វើឲ្យធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ ប្រែប្រួល។
ក្នុងនោះ បណ្តាខេត្តនៅតំបន់ ជួរភ្នំដងរែក និងតំបន់ខ្ពង់រាប គឺសីតុណ្ហភាពអប្បបរមា មានពី ២០-២២អង្សា ។ សីតុណ្ហភាពអតិបរមា មានពី ២៨-៣១អង្សា ។ ជាមួយគ្នានេះ បណ្តាខេត្តនៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រគឺសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សា និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សា៕
![](https://www.dap-news.com/wp-content/uploads/2019/12/306.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)