ព័ត៌មានជាតិ

អគ្គិភ័យ បានលេប ត្របាក់ផ្ទះមួយខ្នង ទាំងស្រុង នៅខណ្ឌឬស្សីកែវ

ភ្នំពេញ ៖ អគ្គិភ័យ បានលេបត្របាក់ ផ្ទះប្រជាពលរដ្ឋអស់មួយខ្នង អស់ទាំងស្រុង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយ ផ្លូវបេតុង ក្រុម៤ ភូមិ២ សង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុ នៃបង្កឲ្យមានការឆេះផ្ទះខាងលើគឺ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ដោយទំហំផ្ទះ០៤ម៉ែត្រx១០ម៉ែត្រ របស់ឈ្មោះអ៊ូ ចាន់ធូ ភេទស្រី មុខរបរមេផ្ទះ បានឆេះអស់ទាំងស្រុងតែម្ដង តែមិនបណ្តាលឲ្យឆេះរាលដាល ដល់ផ្ទះអ្នកនៅក្បែរនោះទេ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា បានប្រើរថយន្តពន្លត់អស់ជាច្រើនគ្រឿង និងរលត់ជាស្ថាពរនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃដដែល ៕

To Top