ព័ត៌មានជាតិ

សមត្ថកិច្ចគ្រប់ ខណ្ឌ កំពុងស្វែងរកក្មេងស្រី ដែលបាត់ខ្លួនជាច្រើនថ្ងៃ ដោយមិនដឹងមូលហេតុ

ភ្នំពេញ ៖ បន្ទាប់ពីមានករណីបាត់ក្មេងស្រី អស់ជាច្រើនថ្ងៃ ដោយមិនដឹងមូលហេតុ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ប៉ុស្តិ៍-ខណ្ឌ និងការិយាល័យជំនាញ កំពុងតែស្វះស្វែងតាមរក ។ នេះបើតាមការផ្សព្វផ្សាយ របស់ស្នងការនគរបាលរាជធានីភ្នំពេញ ។

កាលម៉ោង១២រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ក្មេងស្រីឈ្មោះ ហៃ គឹមសុង អាយុ ១៥ឆ្នាំ មានអាសយដ្ឋាន នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានមុខរបរជាសិស្សវិទ្យាល័យច្បារអំពៅ បានធ្វើដំណើរតាមរយៈម៉ូតូកង់បីទៅរៀន នៅវិទ្យាល័យច្បារអំពៅ លុះដល់ម៉ោង៥ល្ងាចមិនឃើញកូនស្រីមកផ្ទះ ម្តាយក៏បានតេទូរស័ព្ទ ទៅលេខទូរស័ព្ទ របស់កូនស្រី តែមិនអាចទំនាក់ទំនងបាន បន្ទាប់មកម្តាយបានទំនាក់ទំនង ទៅគ្រូបន្ទុកថ្នាក់ ហើយគ្រូបានប្រាប់មកវិញថា កូនស្រីមិនឃើញមករៀនទេ ៕

To Top