ព័ត៌មានជាតិ

ចោរឆក់៤នាក់ ដែលតែងតែឆក់ កាបូប ជនបរទេស ត្រូវបានអាវុធហត្ថ រាជធានីភ្នំពេញ បង្ក្រាប!

ភ្នពេញ៖ អាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ នៅវេលាម៉ោង១:១០នាទី កាលពីថ្ងៃទី១៨ ខែ១២ ឆ្នាំ២០១៩ ចំនុចផ្លូវលេខ១៤៨កែង១៣ សង្កាត់ផ្សារ កណ្តាលទី១ បានធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធ ករណីលួចមានស្ថានទំងន់ទោស (ឆក់កាបូប) បន្ទាប់ពីពួកគេធ្វើសកម្មភាព ឆក់កាបូបជនបរទេស បានសម្រេច ហើយគេចខ្លួន ទៅពួនសម្ងំក្នុង បន្ទប់ជួលជាន់ទី២ ក្នុងអាគារជួលស្នាក់នៅមួយកន្លែង។

ជនសង្ស័យទាំង៤នាក់នោះរួមមាន៖
១-ឈ្មោះ រស់ សុភក្រ្ត័ ភេទប្រុស អាយុ២២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅម្តុំរោងកុនហែមជាតិផ្លូវ១៣០ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ
២-ឈ្មោះ ជ័យ វាសនា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ
៣-ឈ្មោះ ផែន វ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥៦ ផ្លូវ១៣០ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ
៤-ឈ្មោះ ទូច ចិន្តា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលជិតគល់ស្ពានស្ទឹងមានជ័យ

ដំណើររឿង នៅថ្ងៃកើតហេតុ ជនរងគ្រោះ ឈ្មោះ MARINA CRUZMONTULL ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិអេស្ប៉ាញ មុខរបរសិស្ស ស្នាក់នៅអូតែល19ហេបភីហោស៍ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ បានដើរថ្មើរជើងតាមបណ្តាយផ្លូវ១៤៨កែង១៣(ខាងជើងផ្សារកណ្តាល)ស្រាប់តែ ត្រូវបានជនសង្ស័យ ជិះម៉ូតូ០១គ្រឿងម៉ា់កVIVA ពណ៏ខ្មៅមកក្បែរ ហើយធ្វើសកម្មភាពឆក់យក កាបូបស្ពាយបានសំរេច និងបានជិះគេចខ្លួនបាត់។

ក្រោយកើតហេតុ កំលាំងល្បាតរបស់ អាវុធហត្ថខណ្ឌដូនពេញបាន ចុះដល់ទីតាំងកើតហេតុ និងបានសាកសួរ ជនរងគ្រោះព្រមទាំងសាក្សីជុំវិញកន្លែងកើតហេតុ ទើបធ្វើការកំណត់មុខសញ្ញា ហើយបើកប្រតិបត្តិការ ស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប ជាក់ស្តែង នៅចំណុចអាគារ ជួលស្នាក់នៅមួយកន្លែង ចូលតាមច្រកឌឿងហែម ជាន់ទី២ ផ្លូវ១៣០ សង្កាត់ផ្សារកណ្តាល១ បានឃាត់ខ្លួនជនសង្ស័យនិង បក្សពួកចំនួន៤នាក់ ព្រមទាំងដកហូត កាបូបស្ពាយរបស់ជនរងគ្រោះ មកវិញ ប្រគល់ជូនម្ចាស់ដើមវិញផងដែរ។ ជនរងគ្រោះមានសេចក្តីរំភើបនិងអរគុណ សមត្ថកិច្ចអាវុធហត្ថ ជាអនេកដែលបាននាំយកកាបូបនោះ មកវិញបាន។

ក្នុងកាបូបនោះមាន៖
-ទូរស័ព្ទ០១គ្រឿងម៉ាកXIAOMI
-លិខិតឆ្លងដែនចំនួន០១ក្បាល
-អត្តសញ្ញាណប័ណ្ណចំនួន០១
-កាតធនាគារចំនួន០២
-ប័ណ្ណបើកបរចំនួន០១សន្លឹក
-កាបូបតូចចំនួន០២
-លុយដុល្លារចំនួន ១០០ដុល្លា
-លុយខ្មែរចំនួន ២០០០រៀល
-លុយថៃចំនួន ៨២០បាត
-លុយEUROចំនួន ៦៣០ EURO
-និងឯកសារ០១ចំនួនផ្សេងទៀត

ក្រោមវិធានការជំនាញ របស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ ឈ្មោះ រស់ សុភ័ក្រ្ត ដែលជាជនដៃដល់ បានព្រមឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពឆក់កាបូបស្ពាយ របស់ជនរងគ្រោះពិតប្រាកដមែន និងធ្លាប់ជាប់ពន្ធនាគារ កាលពីដើមឆ្នាំ២០១៨ រយះពេល០១ឆ្នាំរួចម្តងហើយ ពាក់ព័ន្ធករណីឆក់កាបូប ដូចគ្នាផងដែរ៕

To Top