ព័ត៌មានជាតិ

កម្មវិធីរត់ប្រណាំង Protex Fun Run ផ្លាស់ប្តូរទីតាំង ទៅកាន់បរិវេណសួនប្រាជ្ញាបារមី នៅក្បែរសណ្ឋាគារសុខាភ្នំពេញវិញ

ភ្នំពេញ៖ ក្រុមហ៊ុនសាប៊ូ ដុសខ្លួនប្រូថិក (Protex) សូមធ្វើការប្រកាសជូនសាធារណជន និងបេក្ខជនដែលបាន ចុះឈ្មោះ ទាំងអស់ ឲ្យបានជ្រាបថា កម្មវិធីរត់ប្រណាំង Protex Fun Run ដែលនឹងប្រព្រឹត្តទៅ នៅព្រឹក ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ នឹងត្រូវបានផ្លាស់ប្តូរទីតាំង រត់ប្រណាំង ទៅកាន់បរិវេណ សួនប្រាជ្ញាបារមី ដែលមានទីតាំងនៅក្បែរសណ្ឋាគារ សុខាភ្នំពេញ ដោយសារមូលហេតុមានកិច្ចប្រជុំ បន្ទាន់ របស់ ថ្នាក់ដឹកនាំកំពូល ក្នុងទីតាំងចាស់ (កោះពេជ្រ)។

អាស្រ័យដូចបានរៀបរាប់ ខាងលើ ក្រុមហ៊ុនសាប៊ូដុសខ្លួនប្រូថិក សូមគោរពអញ្ជើញសាធារណជនទាំងអស់ អញ្ជើញ ចូល រួមឲ្យបានច្រើនកុះករ ដោយសេរី ជាលក្ខណៈគ្រួសារ និងលក្ខណៈបុគ្គល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ និងម៉ោងដដែល គឺថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩ ចាប់ពីម៉ោង ៦ព្រឹកតទៅ នៅបរិវេណ សួនប្រាជ្ញាបារមី ដែលមានទីតាំងនៅក្បែរ សណ្ឋាគារសុខាភ្នំពេញ ក្នុងគោលបំណងបំផុសស្មារតី ដល់សាធារណជន ឲ្យផ្សារភ្ជាប់ការហាត់ប្រាណដើម្បីសុខភាព និងការថែរក្សារអនាម័យស្បែក ដើម្បីរក្សាបាននូវរបៀបរស់នៅប្រកបដោយផាសុកភាព និង រីករាយទទួលយកនូវបទពិសោធន៍ថ្មីៗ នៃការកម្សាន្ដសប្បាយផ្សេងៗទៀតជាមួយមនុស្សជាទីស្រលាញ់របស់អស់លោកអ្នក។

ក្រុមការងារសាប៊ូដុសខ្លួនប្រូថិក សូមស្វាគមន៍ចំពោះវត្តមានរបស់សាធារណជន និងបេក្ខជនទាំងអស់ដោយ ក្តីសោមនស្ស រីករាយ។ ព័ត៌មានលំអិតសូមទាក់ទងមកលេខ ០១៧ ៨៩១ ០០០!

To Top