ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អំពាវនាវគ្រប់ស្ថាប័នរដ្ឋ និងឯកជន រួមសហការគ្នាការពារ ដើម្បីកម្ពុជាគ្មានអំពើជួញដូរ មនុស្ស

កំពង់ចាម ÷ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានក្រើនរំលឹកឲ្យ គ្រប់ស្ថាប័នមានសមត្ថកិច្ច និងវិស័យឯកជនទាំងអស់ រួមសហការគ្នា បង្ការ បង្ក្រាប ផ្តន្ទាទោស សង្គ្រោះ ការពារ ដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស។

លោកអភិបាលខេត្ត បានវលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី២៣ ខែធ្នូឆ្នាំ ២០១៩ ក្នុងពធីប្រារព្ធទិវាប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៣ នៅសាលា ស្រុកចំការលើ ខេត្តកំពង់ចាម ។

លោកអភិបាលខេត្តបានថ្លែងថា មន្ទីរ អង្គភាព ជាសមាជិក ក៏ដូចជាដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន នូវទូទាំងខេត្ត ត្រូវមានកិច្ចសហការល្អ ជាមួយខេត្តពាក់ព័ន្ធ រួមសហការគ្នា បង្ការ បង្ក្រាប ផ្តន្ទាទោស សង្គ្រោះ ការពារ ដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស។

លោកអភិបាលខេត្ត បានថ្លែងបន្តថា សម ត្ថកិច្ចជំនាញត្រូវ ផ្តល់ការយល់ដឹងអំពីច្បាប់ និងគោលនយោបាយពាក់ព័ន្ធ អំពើជួញដូរមនុស្ស ដល់ប្រជាពលរដ្ឋ គ្រប់ស្រ ទាប់តាមមុខសញ្ញា របស់ស្ថាប័នរៀងៗខ្លួន។ បង្កើតសម្ភារៈអប់រំផ្សព្វផ្សាយ រៀបចំយុទ្ធនាការតាមគ្រប់រូបភាព ក្នុងកម្មវិធីសិក្សា វេទិការសាធារណៈតាមសហគមន៍ និងតាមបណ្តាញផ្សព្វផ្សាយនានា។ ត្រូវសហការជាមួយវិស័យឯកជន និងទីភ្នាក់ងារជ្រើសរើសពលករ ឲ្យយកចិត្តទុកដាក់ អំពីកម្រិតវប្បធម៌ និងបង្កលក្ខណៈ ឲ្យបុគ្គលិកកម្មកររោងចក្រ សហ គ្រាស និងពលករទេសន្តរប្រវេសន៍ មានឱកាសអភិវឌ្ឍន៍ចំណេះដឹង និងសមត្ថភាពជំនាញ។ និងសហការជាមួយក្រសួងយុត្តិធម៌ ដើម្បីសិក្សាអំពីនីតិវិធី នៃការផ្តល់នីតិសម្បទាដល់មណ្ឌលថែទាំ ជនរងគ្រោះ និងបង្កើតជាមណ្ឌលគំរូ ដែលមានលក្ខណៈងាយស្រួល និងផ្តល់សេវាជាកញ្ចប់។

ជាមួយនេះដែរ ត្រូវមានការ សហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធផ្នែកឯកជន អង្គការដៃគូ និងសមត្ថកិច្ចក្នុងខេត្ត ដើម្បី ប្រមូលព័ត៌មាន ដែលអាចធានាដល់វិធាន ការបង្ក្រាបបទល្មើសចាប់ជនល្មើស និងជួយ ជនរងគ្រោះ ក្នុងករណីឆ្លងដែនទាន់ ពេលវេលា។

លោកអភិបាលខេត្តបន្តថា គណៈកម្មា ធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺត្រូវតែបន្តធ្វើឲ្យកាន់តែសកម្ម អនុវត្តនូវវិធានការច្បាប់ឲ្យកាន់តែម៉ឺងម៉ាត់ និងជំរុញការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិ ប្រឆាំងអំពើជួញដូរមនុស្ស សម្រាប់ឆ្នាំ២០១៩-២០២៣ ឲ្យបានសម្រេច តាមគោលដៅគ្រោងទុក៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top