នយោបាយ

លោក គឹម សុខ៖ ឆ្នាំ២០២០ ស្ថានការណ៍ នយោបាយកម្ពុជា នៅតែតានតឹង

ភ្នំពេញ៖ “កម្ពុជា ឆ្នាំ២០២០… NOT HAPPY New Year for common Cambodians ថ្មីតែឆ្នាំ តែមិនសប្បាយទេ សម្រាប់ពលរដ្ឋខ្មែរទូទៅ”។ នេះជាការលើកឡើង របស់លោក គឹម សុខ អ្នកវិភាគស្ថានការណ៍ នយោបាយ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

ក្នុងហ្វេសប៊ុករបស់លោក បានលើកឡើង ពីបក្សកាន់អំណាច (CPP) និងអតីតគណបក្ស សង្រ្គោះជាតិ (CNRP)អំពីចំណុចអសកម្មរៀងៗខ្លួន។

លោក គឹម សុខរៀបរាប់ថា បើទោះបីជា សម្តេចតេជោ និងCPP ដណ្ដើមបានទីតាំង ដែលអាចរាប់ជាការមាន ប្រៀបនៃសមរភូមិសកម្មភាព លើទឹកដីកម្ពុជាក៏ដោយ ប៉ុន្តែខាងផ្លូវចិត្ត និងស្មារតីនយោបាយ ក្រុមគណបក្សប្រឆាំង CNRPនៅរឹងមាំ។ យ៉ាងណា ក្នុងសមរភូមិ នយោបាយជារួម គណបក្សប្រកួតប្រជែងទាំងពីរ ពុំមានភាគីឈ្នះនៅឡើយទេ។

CPP និងសម្តេចតេជោ ទោះបីខំប្រើគ្រប់យុទ្ធវិធី និងស្ទើរតែអស់មធ្យោបាយទៅហើយ ដើម្បីប្រាថ្នាកាន់អំណាច ដោយការគាំទ្រពីពលរដ្ឋខ្មែរ និងចង់បានការអបអរសាទរ ពីសហគមន៍អន្តរជាតិនោះ ក៏ជួបបរាជ័យបាក់មុខ ហើយធ្លាក់សង្កត់ លើនូវសម្ពាធ ចម្រុះបណ្ដាក់គ្នា។

រីឯCNRPវិញ បើទោះបីជានៅឃើញរឹងមាំ ទាំងផ្លូវចិត្ត និងស្មារតី ប៉ុន្តែសូម្បីតែការត្រូវធ្វើ សកម្មភាពរួមគ្នា ក្នុងឈ្មោះគណបក្សតែមួយ ដើម្បីបំពេញការចង់បាន របស់ម្ចាស់ឆ្នោតទូទៅនោះ គឺនៅតែស្ថិតលើ គន្លងស្នាមប្រេះដដែល។

លោកបញ្ជាក់ថា “CPPក៏ចាញ់ រីឯCNRPក៏ចាញ់ ហើយអ្នក ចាញ់កាន់តែធ្ងន់ធ្ងរ គឺជាតិនិងប្រជារាស្ត្រ។ ឆ្នាំ២០២០ ប្រជាជាតិខ្មែរទាំងមូល នឹងនៅបន្តមរតកនយោបាយ ហួងហែងអំណាច”៕

To Top
×