ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងធ្វើយុទ្ធនាការ ផ្សព្វផ្សាយ ពីសុវត្ថិភាពចំណីអាហារ នៅសាលារៀន រហូតដល់ថ្ងៃ៣១មករា

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ អំពីសុវត្ថិភាពចំណីអាហារ នៅតាមសាលារៀន ដើម្បីធានាថា ចំណីអាហារមិនមានសារធាតុគីមី មានអនាម័យល្អ និងធានា សិស្សានុសិស្ស មិនទទួលរងផលប៉ះពាល់ អវិជ្ជមានពីចំណីអាហារ ចាប់ពីថ្ងៃទី១-៣១ ខែមករា ឆ្នាំ២០២០។

ចំណីអាហារត្រូវហាមឃាត់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនរួមមាន៖
១- អាហារគ្រប់ប្រភេទ ដែលហួសកំណត់កាលបរិច្ឆេទ
២- គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ
៣- ចំណីអាហារ ដែលមិនមានប្រភពច្បាស់លាស់
៤- ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈមានរសជាតិផ្អែកខ្លាំង កាហ្វេ ការ៉េម ទឹកស៊ីរ៉ូគ្រប់ប្រភេទ
៥- ស្ករសូកូឡា ស្ករគ្រាប់និងស្ករកៅស៊ូគ្រប់ប្រភេទ
៦- ចាហួយគ្រប់ប្រភេទ នំដូណាត់ និងនំផ្អែកខ្លាំង ៕

To Top