ភ្នំពេញ ៖ ឆ្លើយតបទៅបុគ្គលមួយចំនួន ដោយសារ ដាស់តឿនយ៉ាងធ្ងន់ៗ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បង របស់សម្តេច ឡើងកាន់តំណែងបានលុះត្រា តែឆ្លងកាត់ការបោះជាមុនសិន មិនអាចធ្វើតាមការផ្ទេរ អំណាចពីឪពុកទៅកូនបានទេ។
ក្នុងឱកាសសម្តេចតេជោ អញ្ជើញជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មាន ជាង៥ពាន់នាក់ជាលើកទី៤ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ សម្តេចបានរំលឹកពីប្រវត្តិ នៃការឡើងកាន់តំណែង ជានាយករដ្ឋមន្រ្តី នៅក្នុងអំឡុងខែមករា និងប្រវត្តិមួយចំនួនទៀត ។ ស្របពេលនេះ គឺជាខួប៣៥ឆ្នាំ នៃការឡើងកាន់តំណែង ជានាយករដ្ឋមន្រ្តី របស់សម្តេចតេជោ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥។
សម្តេចបន្តថា មានគេផ្សាយថា សម្តេចនឹងយកតំណែង ប្រគល់ឲ្យហ៊ុន ម៉ាណែត តែកាន់តំណែង១០ឆ្នាំទៀ ។
សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា បើបើគុណសម្បត្តិហ៊ុន សែនមានសមត្ថភាពកាន់ក្រោយ១០ឆ្នាំទៀត ឬអាចឆ្នាំ២០៣០។
សម្តេចបានចោទជាសំណួរថា តើឪពុកកាន់តំណែង តើកូនអាចមកកាន់បានទេ។ ទោះបីឪពុកចាកចេញភ្លាមៗក៏មិនអាចមកកាន់ដែរ ។
សម្តេចបានសង្កត់ធ្ងន់ថា “ហ៊ុន ម៉ាណែតបើមានសមត្ថភាព ក៏ត្រូវឆ្លងកាត់ការបោះឆ្នោត ។ ហើយខ្ញុំក៏មិនឲ្យចូលក្នុងរាជរដ្ឋាភិបាល ហើយត្រឹមអាចជារដ្ឋមន្រ្តី”។
ជាមួយគ្នានេះ សម្តេចក៏បានលើកឡើងថា មានគេសួរថា តើក្រោយហ៊ុន សែន ជានរណា ។សំណួរមិនធម្មតាទេ។
តែសម្តេចបានតបថា ក្រោយហ៊ុន សែន គឺហ៊ុនសែន តែម្តងគ្មានអ្នកណាក្រៅទេ។
ទន្ទឹងនឹងនេះដែរ សម្តេចក៏បានរំលឹកថា “មានគេចោទថាកូនខ្ញុំ និងប្រពន្ធខ្ញុំជាកូនបរទេស ។ រឿងនេះមិនអត់ឱនឲ្យទេ ។រឿងនេះមិនទាន់ចប់ត្រឹមនេះទេ”៕