ព័ត៌មានជាតិ

ជប៉ុន កំពុងខិតខំប្រឹងប្រែង ទទួលយកកម្មសិក្សា ការីបច្ចេកទេសកម្ពុជា ទៅធ្វើការ(វីដេអូ)

ជប៉ុន កំពុងខិតខំប្រឹងប្រែង ទទួលយកកម្មសិក្សា ការីបច្ចេកទេសកម្ពុជា ទៅធ្វើការ

ជប៉ុន កំពុងខិតខំប្រឹងប្រែង ទទួលយកកម្មសិក្សា ការីបច្ចេកទេសកម្ពុជា ទៅធ្វើការhttps://www.dap-news.com/national/2020/01/15/24785/

Posted by Dap_News_Website on Wednesday, January 15, 2020

ភ្នំពេញ ៖ លោក អ៊ីម៉ាម៉ឹរ៉ាក់ ម៉ាសាហ៊ីរ៉ុ សមាជិករដ្ឋសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភា ជប៉ុន-កម្ពុជា បានថ្លែងថា បច្ចុប្បន្នជប៉ុន កំពុងតែខិតខំប្រឹងប្រែង ចាត់វិធានការដើម្បីទទួលកម្លាំងពលកម្ម កម្លាំងកម្មសិក្សាការីបច្ចេកទេសកម្ពុជា ឲ្យមកធ្វើការនៅជប៉ុន ។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២០ លោក អ៊ីម៉ាម៉ឹរ៉ាក់ ម៉ាសាហ៊ីរ៉ុ សង្ឃឹមថា តាមរយៈកម្មសិក្សាការីបច្ចេកទេសទាំងអស់នេះ នឹងទទួលចំណេះដឹងជាច្រើន អំពីបចេ្ចកទេស វិជ្ជាជីវៈ របៀបគ្រប់គ្រងក្រុមហ៊ុន ការងារ ហើយនៅថ្ងៃអនាគត ពេលត្រឡប់ទៅប្រទេសកម្ពុជាវិញ នឹងយកជំនាញទាំងអស់នេះ ទៅជួយអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀ។

លោកមានប្រសាសន៍ថា”បច្ចុប្បន្ននេះប្រទេសជប៉ុនកំពុងតែខិតខំប្រឹងប្រែងចាត់វិធានការដើម្បីទទួលកម្លាំងពលកម្ម កម្លំាងកម្មសិក្សាការីបច្ចេកទេសរបស់ប្រទេសកម្ពុជា ឱ្យមកធ្វើការនៅប្រទេសជប៉ុន”។

ចំណែក សម្ដេច សាយ ឈុំ បានឲ្យដឹងថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានដំឡើងកម្រិតទំនាក់ទំនងកម្ពុជា-ជប៉ុន មានការីកចម្រើនឥតឈប់ឈរ ហើយបានត្រូវបានលើកម្ពស់ឱ្យទៅជាកិច្ចសហប្របតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្ត នាពេលបច្ចុប្បន្ននេះ។

សម្ដេចបន្ដថាតាមរយៈនៃកិច្ចសហប្រតិបត្តិការថ្មីនេះរដ្ឋាភិបាលនៃប្រទេសទាំងពីរកាន់តែទទួលបាននូវវឌ្ឍនភាពថ្មីៗជាច្រើន លើគ្រប់ វិស័យ រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការចងសម្ព័ន្ធមេត្រីភាពរវាងខេត្ត ក្រុង ការផ្លាស់ប្តូរ ដ៏ទូលំទូលាយរវាងប្រជាជន និងប្រជាជន និងការគាំទ្រគ្នា ទៅវិញ ទៅមក ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការ លើឆាកអន្តរជាតិ ។

ឆ្លៀតឱកាសនោះដែរ ប្រធានព្រឹទ្ធសភា ក៏បានស្នើគណៈប្រតិភូជួយផ្សព្វផ្សាយ និងលើកទឹកចិត្តអ្នកវិនិយោគ និងអ្នកទេសចរជប៉ុន មកបណ្តាក់ទុនវិនិយោគ និងធ្វើទេសចរណ៍ឱ្យកាន់តែច្រើនបន្ថែមទៀតនៅកម្ពុជា៕ដោយ អេង ប៊ូឆេង

To Top