ព័ត៌មានជាតិ

Breaking News៖ លោក ជាវ តាយ អភិបាលខេត្តកំពត បញ្ជាឲ្យកាយដី ដែលចាក់រំលោភ ចូលសមុទ្រ ចេញវិញជាបន្ទាន់

កំពត៖ ក្រោយបានចុះត្រួតពិនិត្យ​ ដោយផ្ទាល់ជាមួយ លោក អេង ជាសាន អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលជលផល នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះ លោក ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាឲ្យបញ្ឈប់ ជាបន្ទាន់ និងកាយដី ដែលចាក់ដី រំលោភ ដែនសហគមន៍នេសាទ ព្រែកត្នោត ចេញវិញទាំងអស់។

គួរកត់សម្គាល់ថា ក្រោយលឺដំណឹង អភិបាលខេត្តកំពត និងមន្រ្តីជំនាញក្រសួងកសិកម្ម ចុះត្រួតពិនិត្យករណីចាក់ដី ចូលសមុទ្រដោយផ្ទាល់ភ្លាមៗ នោះក្រុមរថយន្ត ពាក់ស្លាកលេខ ខេមរភូមិន្ទ ដែលដឹកដី ចាក់បើករថយន្ត គេចខ្លួនអស់រលីង ។

ប្រភព ព័ត៌មាន នានាបានឲ្យដឹងបន្ថែមថាការចាក់ដីនេះអាចដំណើរការ បានរលូនដោយសារមាន​ ការយកឈ្មោះមន្រ្តីរាជរដ្ឋាភិបាល និងរដ្ឋលេខាធិការក្រសួង ដែលមានឥទ្ធិពលមួយ មកបាំងមុខ។ អ្វីដែលគួរឲ្យកត់សម្គាល់ នោះការចាក់ដីរំលោភ យកដែនសហគមន៍នេសាទ ព្រែកត្នោតនេះ មានការប្រើប្រាស់ ឡានពាក់ផ្លាកលេខ ខេមរភូមិន្ទ ផងដែរ។

គូសបញ្ជាក់ថា​ ខេត្តកំពត មានសហគមន៍ទេសចរណ៍ចំនួន ៤កន្លែង ដែលកំពុងដំណើរការ នាពេលបច្ចុប្បន្ន មានដូចជាសហគមន៍ ទេសចរណ៍ព្រែកត្នោត (អន្លង់ធំ) សហគមន៍ទេសចរណ៍ ត្រពាំងសង្កែ សហគមន៍ទេសចរណ៍ កំពង់សាមគ្គី និងសហគមន៍ ទេសចរណ៍បឹងអន្លង់ព្រីង ។ សហគមន៍អេកូទេសចរណ៍ ព្រែកត្នោត មានទីតាំងស្ថិតនៅភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top