ព័ត៌មានជាតិ

នាវាទេសចរណ៍បរទេស ដឹកអ្នកដំណើរ និងនាវិកជិត១ពាន់នាក់ ចូលចតកំពង់ផែ ស្វយ័តព្រះសីហនុ

ភ្នំពេញ ៖ នាវាទេសចរណ៍ SILVER SPIRIT សញ្ជាតិ BAHAMAS មានបណ្តោយ ២១០ ម៉ែត្រ និងទទឹង២៦ម៉ែត្រ ជំរៅទឹក៦ម៉ែត្រ ដែលផ្ទុកអ្នកដំណើរ ចំនួន៥១១នាក់ និងនាវិកចំនួន៤០៨នាក់ បានចូលចតនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ នៅម៉ោង៦និង៣០ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ ដើម្បីទស្សនាកំសាន្តតំបន់ ទេសចរណ៍សំខាន់ៗនៅខេត្ត ។

នាវានេះ នឹងចាកចេញទៅវិញ នៅម៉ោងប្រមាណជា ១៦ល្ងាចថ្ងៃដដែល ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top