ព័ត៌មានជាតិ

បុរសជនជាតិចិន ឆ្លងវីរុសកូរ៉ូណា ថ្លែងអំណរគុណសម្តេចតេជោ បានយកចិត្តទុកដាក់ ឲ្យគ្រូពេទ្យព្យាបាលជំងឺ មានភាពល្អ ប្រសើរឡើងវិញ

រូបភាពថ្មីថ្ងៃនេះ​ថតតាមវីដេអូហ្វូន សុខភាពអ្នកជំងឺរលាកសួតបង្កឡេីងដោយកូរ៉ូណាវីរុសប្រភេទថ្មី​ មានសុខភាពល្អប្រសេី​ និងសប្បាយរីករាយ​ ។ តាមភាសាចិន​ គាត់បានអរគុណគ្រូពេទ្យខ្មែរយេីង​ដែបានយកចិត្តទុកព្យាបាលគាត់ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល​ និង អរគុណសម្តេចតេជោ​ដែលបានណែនាំគ្រូពេទ្យយកចិត្តទុកដាក់ព្យាបាលគាត់​ ។ពីមន្ទីរពេទ្យក្រុងព្រះសីហនុ​ ។

Posted by នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC on Thursday, January 30, 2020

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ដែលឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី បង្កឡើង ដោយវីរុសកូរ៉ូណា មានស្ថានភាពល្អប្រសើរឡើង វិញហើយ ដោយលោកបានសម្តែង ការសប្បាយចិត្ត និងថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា យ៉ាងជ្រាលជ្រៅ ដែលបានឲ្យក្រុមគ្រូពេទ្យខ្មែរ យកចិត្តទុកដាក់ក្នុងការ ព្យាបាលជំងឺរបស់គាត់។

បើតាមការផ្សព្វផ្សាយ របស់នាយកដ្ឋានប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លង CDC នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ បានបង្ហាញជាវិដេអូ ថតតាមទូរស័ព្ទ ឃើញថា សុខភាពរបស់បុរសជនជាតិ នោះមានលក្ខណៈល្អប្រសើរ ហើយសប្បាយរីករាយយ៉ាងខ្លាំង ។

តាមរយៈអ្នកបកប្រែភាសាខ្មែរ លោកនិយាយនិយាយថា “អរគុណគ្រូពេទ្យខ្មែរដែបានយកចិត្តទុកព្យាបាល ក្នុងនោះមាន ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងអរគុណសម្តេចតេជោដែលបានណែនាំគ្រូពេទ្យយកចិត្តទុកដាក់ព្យាបាលគាត់” ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ មករា ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញ ជំងឺវីរុសកូរ៉ូណា ប្រភេទថ្មី លើជនជាតិចិនម្នាក់ ឈ្មោះ ចា ជិនហួរ (Jia Jianhua) ធ្វើដំណើរមកពីទីក្រុងវូហាន ប្រទេសចិន ជាមួយក្រុមគ្រួសារ ៤នាក់ មកកម្សាន្ដខេត្តព្រះសីហនុ ក្រោយពិនិត្យបង្ហាញថា ក្នុងចំណោមនោះ មានតែគាត់ម្នាក់ទេ មានជំងឺវីរុសកូរ៉ូណានេះ ៕

To Top