ព័ត៌មានជាតិ

ផ្ទុះកាំជ្រូចកែច្នៃ បណ្ដាលឲ្យដាច់ ក្បាលចេញពីខ្លួន

តាកែវ ៖ បុរសម្នាក់ បានស្លាប់យ៉ាង អណោចអធម៍ ដោយដាច់ក្បាលចេញពីខ្លួន ខណៈពេលកំពុងតែធ្វើកាំជ្រូច នៅផ្ទះរបស់ខ្លួន ស្រាប់តែកាំជ្រួច បានផ្ទុះតែម្ដង។ ហេតុការផ្ទុះកាំជ្រួច បានកើតឡើងនៅព្រឹកថ្ងៃ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។

លោក ភួន ឈីម អភិបាលស្រុកបាទី បានថ្លែងឲ្យដឹងថា ពិតជាមានករណីផ្ទុះកាំជ្រួចពិតមែន ដោយជនរងគ្រោះមានឈ្មោះ កែវ ឈិន អាយុ ៥០ឆ្នាំ មានមុខរបរជាអ្នកធ្វើកាំជ្រូចលក់គ្រប់ធុន មានទីលំនៅកន្លែងកើតហេតុខាងលើ ។

លោកអភិបាលស្រុក បានមានប្រសាសន៏ បន្តថា ជាជំហ៊ានដំបូងយើង សន្និដ្ឋានថា មូលហេតុផ្ទុះនេះ គឺបណ្ដាលមកពីលាយ រំសែវ ខុសបច្ចេកទេស ដែលនាំឲ្យកាំជ្រូចផ្ទះ បណ្ដាលឲ្យ ជនសាកសព្វជនរងគ្រោះ ដាច់ខ្ទេចខ្ទី តែទោះជាយ៉ាងណាសមត្ថកិច្ច កំពុងតែបន្តសាកសួរ ប្រពន្ធជនរងគ្រោះ និងអ្នកនៅក្នុងហេតុការណ៏ នេះបន្តទៀត៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top