ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវនគរបាល ប៉ុស្តិ៍ក្បាលកោះ ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណី ជួញដូរថ្នាំញៀន

ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌច្បាអំពៅ សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលក្បាលកោះ ចុះល្បាតក្នុងភូមិសាស្រ្ត បានប្រទះឃើញ ជនសង្ស័យម្នាក់ កំពុងតែធ្វើសកម្មភាព ជួញដូរនូវសារធាតុញៀនខុសច្បាប់ ក៏បានធ្វើការឃាត់ខ្លួន យកមកសាកសួរនាំនៅប៉ុស្តិ៍នគរបាលក្បាលកោះ ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤រសៀលថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ២០២០ ស្ថិតនៅខ្ទមចាស់ ផ្លូវលំ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះម៉ៅ វិបុល អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

លោក លោក ឡូ ភារម្យ អធិការរង ទទួលផែនប្រឆាំងគ្រឿងញៀន ខណ្ឌច្បារអំពៅ បានអោយដឹងថា នៅមុនពេលកើតហេតុ កម្លាំងទទួលផ្នែកគ្រឿងញៀន បានសហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលក្បាលកោះ បានចុះល្បាត ក្នុងភូមិសាស្រ្ត ដើម្បីបង្ក្រាបបទល្មើស កុំឲ្យកើតមានឡើង មានស្រាប់តែមកដល់ចំណុចកើតហេតុ ក៏ឃើញខ្ទមចាស់មួយ ដែលសង់ទុកចោល ក៏បានចូលទៅមើល ស្រាប់តែឃើញជនសង្ស័យ កំពុងតែធ្វើការរំលែកគ្រឿងញៀន ទើបសមត្ថកិច្ចបានឃាត់ខ្លួន យកមកសួរនាំនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលក្បាលកោះ ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចដកហូត បានរួមមានថ្នាំញៀន១៣ កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ១និងសំភារៈប្រើប្រាស់មួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលរដ្ឋបាល ក្បាលកោះ កសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាន ខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×