ព័ត៌មានជាតិ

តើថៅកែ របស់អ្នក បានចុះឈ្មោះ អ្នកចូលជា សមាជិក ប.ស.ស. ហើយឬនៅ?

នៅពេលអ្នកក្លាយជា សមាជិក ប.ស.ស. នោះអ្នកនឹងទទួលបាន អត្ថប្រយោជន៏ ជាច្រើនដូចជា៖

១. ប្រសិនបើអ្នកមានជំងឺ នោះ ប.ស.ស. នឹងរ៉ាប់រងលើថ្លៃព្យាបាល រហូតដល់ជាសះស្បើយ និងផ្ដល់ប្រាក់ឧបត្ថម្ភផ្សេងៗ ដូច្នេះ អ្នកអាចត្រឡប់ ទៅធ្វើការវិញ បានយ៉ាងឆាប់រហ័ស ។

២. ប.ស.ស. នឹងរ៉ាប់រងលើសេវា ថែទាំសុខភាព មុននិងក្រោយសម្រាល រួមនឹងប្រាក់ឧបត្ថម្ភ ៧០% នៃប្រាក់ឈ្នូលមធ្យម ជាប់ភាគទាន ប្រចាំថ្ងៃ រយៈពេល៩០ថ្ងៃ ព្រមទាំងប្រាក់ ឧបត្ថម្ភបន្ថែម ពីរាជរដ្ឋាភិបាល ។

៣. ប្រសិនបើអ្នកមានគ្រោះថ្នាក់ ឬបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ការងារ នោះ ប.ស.ស. នឹងធានារ៉ាប់រងលើសេវាសង្គ្រោះបន្ទាន់, ការព្យាបាល-ថែទាំ, ផ្ដល់ប្រាក់ឧបត្ថម្ភ រួមទាំងអត្ថប្រយោជន៍ របបសន្តិសុខសង្គមផ្សេងៗ ជាច្រើនទៀត ស្របទៅតាមច្បាប់ ស្តីពីរបបសន្តិសុសង្គម ។

លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត!!

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×