ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនកម្លាំងជាមួយអូប័រ ល្បឿនលឿន៤គ្រឿង ក្នុងការជួយសង្គ្រោះ និងស្វែងរក ជនរងគ្រោះ ក្នុងហេតុការណ៍លិចទូកនៅសមុទ្រ ខេត្តព្រះសីហនុ ។
លោកឧកញ៉ា ទៀ វិចិត្រ បានអោយដឹងថា ករណីលិចទូកមួយគ្រឿង ដែលនៅបាត់ខ្លួន មនុស្ស២នាក់ ត្រូវបានលោកបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុនGTVC ចំនួន៤គ្រឿង បន្ថែមទៀត ដើម្បីរុករកជនរងគ្រោះ នៅលើផ្ទៃសមុទ្រ ជាមួយការរំពឹងទុកថាជនរងគ្រោះទាំង ២នាក់ នៅមានជីវិត ត្រឡប់មកផ្ទះវិញ។
សូមបញ្ជាក់ថា ទូកដឹកដែកមួយគ្រឿង បានលិចនៅចំណុចជិតកោះថាស ចន្លោះកោះរ៉ុង និងក្រុងព្រះសីហនុ វេលាមុនថ្ងៃត្រង់ថ្ងៃ២២កុម្ភៈ២០២០នេះ ។ ភ្លាមៗក្រោយកើតហេតុកម្លាំងទីបញ្ជាការជួរមុខ គណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ រួមសហការបន្ថែម ពីក្រុមហ៊ុនទូកទេសចរណ៍ GTVC និងក្រុមហ៊ុនផាហ្គោលដា បានចេញទៅអន្តរាគមន៍ ជួយស្រង់មនុស្ស ដែលជិះក្នុងទូកនេះ ជាបឋមស្រង់បាន ចំនួន៥នាក់ និងនៅបាត់ខ្លួន ២នាក់ទៀតកំពុងស្វែងរកបន្ត៕
![](https://www.dap-news.com/wp-content/uploads/2020/02/FB_IMG_1582374561345-1024x837.jpg)
![](https://www.dap-news.com/wp-content/uploads/2020/02/IMG_20200222_192823_496-1024x484.jpg)
![](https://www.dap-news.com/wp-content/uploads/2020/02/IMG_20200222_192822_028-1-1024x484.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)