ភ្នំពេញ៖ ស្របពេលដែលពិភពលោក កំពុងព្រួយបារម្ភចំពោះការ រីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ដែលធ្វើឲ្យមានការផ្លាស់ប្ដូរ កាយវិការស្វាគមន៍ រាក់ទាក់គ្នាពីការចាប់ដៃ ឱប ថើប មកជាការលើកដៃសំពះ គ្នាទៅវិញនោះជាហេតុនាំឲ្យវប្បធម៌ លើកដៃសំពះរបស់ខ្មែរ កំពុងពេញនិយមពាសពេញសាកលលោក។ បច្ចុប្បន្ននេះវប្បធម៌លើកដៃ សំពះរបស់ខ្មែរកំពុងត្រូវបាន ប្រមុខថ្នាក់ដឹកនាំកំពូលៗ លើពិភពលោកអនុវត្តន៍ ស្ទើរគ្រប់ជំនួបជាអន្តរជាតិធំៗ ។
ស្របពេលដែលពិភពលោក កំពុងពេញនិយមក្នុងការប្រើប្រាស់ វប្បធម៌លើកដៃសំពះរបស់ខ្មែរបែបនេះ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគួរស្នើ ដាក់បញ្ចូលទំនៀមទម្លាប់ សំពះ របស់ខ្មែរនេះជា សម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្គូ ដើម្បីកុំឲ្យប្រទេសជិតខាង ដែលមានវប្បធម៌ស្រដៀង ឬតែងតែលួចចម្លងស្នាដៃវប្បធម៌របស់ខ្មែរនោះ ឆ្លៀតឱកាសទាញយកធ្វើជារបស់គេ ដែលនាំឲ្យមានបញ្ហាចម្រោងចម្រាស់ លើបញ្ហាមួយចំនួនដូចកាលពីអតីតកាល ៕
ដោយ៖ សយ សុភាព
![](https://dap-news.com/wp-content/uploads/2020/03/photo_2020-03-13_10-34-48-1024x938.jpg)
![](https://dap-news.com/wp-content/uploads/2020/03/photo_2020-03-13_10-34-44-1024x925.jpg)
![](https://dap-news.com/wp-content/uploads/2020/03/photo_2020-03-13_10-34-51-1024x924.jpg)
![](https://dap-news.com/wp-content/uploads/2020/03/photo_2020-03-13_10-34-54-1024x934.jpg)
![](https://dap-news.com/wp-content/uploads/2020/03/photo_2020-03-13_10-35-00-1024x918.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)