ព័ត៌មានជាតិ

រូបចម្លាក់ ប្រាសាទអង្គរវត្តកម្ពុជា ដាក់តាំងជាអចិន្ត្រៃយ៍នៅទីស្នាក់ការអ.ស.បនៅ ទីក្រុងញូវយ៉ក

ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍ កម្ពុជាប្រចាំអង្គការសហ ប្រជាជាតិ(អ.ស.ប) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានរៀបចំដាក់តាំងរូបចម្លាក់អង្គរវត្ត របស់កម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាអចិន្ត្រៃយ៍នៅទីស្នាក់ការអ.ស.ប កាលពីថៃ្ងទី៦ ខែមីនា ឆាំ្ន២០២០ ។ 

ការដាក់បង្ហាញនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងក្រោមការចង្អុលបង្ហាញ ពីឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងដោយមានកិច្ចសម្របសម្រួលពីមន្ត្រីអង្គការសហប្រជាជាតិ។

បើតាមការផ្សព្វផ្សាយរបស់ ក្រសួងការបរទេស ការដាក់តាំងរូបចម្លាក់អង្គរវត្តនៅទីស្នាក់ អ.ស.បនេះ នឹងបង្ហាញអំពី វប្បធម៌សំបូរបែប និងជួយជំរុញវិស័យទេសចរណ៍ របស់កម្ពុជា ព្រមទាំងជួយជំរុញវប្បធម៌ចំរុះផ្សេងៗ ក្នុងចំណោមរដ្ឋសមាជិកនៃអ.ស.ប៕

To Top