ភ្នំពេញ៖ ក្រោយពីវៀតណាម បានប្រកាសបិទព្រំដែន ជាមួយកម្ពុជា ជាឯកតោភាគី កាលពីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីសម្រេចផ្អាកការ ផ្ដល់ទិដ្ឋការ ជាបណ្ដោះអាសន្ន ដល់ជនបរទេសទាំងអស់ ចូលវៀតណាម រយៈពេល៣០ថ្ងៃ ដោយមិនបានជូនដំណឹង មកភាគីកម្ពុជាជាមុន ជាពិសេសការបិទច្រកព្រំដែន ជាការបង្ហាញឲ្យឃើញថាប្រទេសវៀតណាម ពុំបានប្រកាន់នូវឥរិយាបថ គោរពសន្ធិសញ្ញាការទូត ក្រុងវីយេន ប្រទេសអូទ្រីស ឆ្នាំ១៩៦២ និងការមិនគោរព ក្នុងនាមជាសមាគមអាស៊ាន ជាពិសេសក្នុង នាមប្រទេសភូមិផង របងជាមួយគ្នា បានធ្វើឲ្យកម្ពុជាខឹងសម្បារ ហើយបានប្រកាសសងសឹក ដោយភាពទន់ភ្លន់ និងម៊ឺងម៉ាត់ ហើយឈរលើគោលការណ៍ ប្រទេសឯករាជ្យបានប្រកាសបិទ ព្រំដែនតបវិញ ដោយចាប់ផ្ដើអនុវត្តន៍ ចូលជាធរមាន នៅយប់ ម៉ោង០០ ថ្ងៃ២០ ខែមិនា ឆ្នាំ២០២០។ដោយឈរេទៅលើគោលការណ៍ សន្ធិសញ្ញា ការទូតសមាគមអាស៊ាន និងអ្នកជិតខាងល្អ កម្ពុជានៅនូវបានអនុវត្តន៍ ប្រកបដោយ ភាពទន់ភ្លន់ និហចំពោះ ប្រជាជនវៀតណាម ដែលចូលមកកម្ពុជា ឲ្យត្រឡប់ទៅវៀណាមវិញ ព្រោះមិនចង់ឲ្យពួកគាត់ត្រូវបានដាក់ដាច់ដោយឡែក ១៤ថ្ងៃ ដោយអាជ្ញាធរវៀតណាម។ លើសពីនេះទៅទៀត កម្ពុជានៅអនុញ្ញាត ឲ្យមានការផ្លាស់ប្ដូរទំនិញជាធម្មតា ដោយមានអាជ្ញារធរ ខេត្តជាប់ព្រំដែន និងសមត្ថកិច្ចជាប់ព្រំដែន នៅជួយសម្របសម្រួលដដែល។
ក្នុងសារជាសំឡេងផ្ញើទៅកាន់អាជ្ញាធរខេត្ត ជាប់ព្រំដែន និងថ្នាក់ដឹកនាំពាក់ព័ន្ធ ហើយត្រូវបានបែកចេញ លើបណ្តាញសង្គមតេឡេក្រាម នៅថ្ងៃ១៩ មីនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ការមិនអនុញ្ញាតឲ្យពលរដ្ឋ វៀតណាមចូលមកកម្ពុជានេះ គឺក្រោមហេតុផលជួយសម្រួល ដល់ពលរដ្ឋវៀតណាម កុំឲ្យពិបាកពេលចូលមកកម្ពុជាហើយ ពេលចូលទៅវៀតណាមវិញ ត្រូវអាជ្ញាធរវៀតណាម ដាក់ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ខណៈដែលរដ្ឋាភិបាលវៀតណាម ក៏បានប្រកាសបិទព្រំដែន ជាមួយកម្ពុជាជាឯកតោភាគី។
សម្ដេចតេជោ ក៏បានអំពាវនាវឲ្យអាជ្ញាធរ នៅតាមបណ្ដាខេត្តជាប់ព្រំដែនទាំងអស់ ទាក់ទងទៅស្នើសុំពលរដ្ឋកម្ពុជា មកស្រុកកំណើតវិញ ប្រសិនបើបានចូលទៅហើយ ត្រូវអាជ្ញាធរវៀតណាម ដាក់បម្រាមឲ្យនៅដាច់ដោយឡែក១៤ថ្ងៃនោះ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា «បន្ទាប់ពីនោះ អាជ្ញាធរតាមច្រកព្រំដែនទាំងអស់ ចាប់ពីម៉ោង ១២យប់ ថ្ងៃទី២០ មីនា មានន័យថាយើងបាន ជូនដំណឹងឲ្យវៀតណាមមុនជាង ៤៨ម៉ោង ខុសពីវៀតណាមដែលមិនបាន ជូនដំណឹងដល់យើងទាល់តែសោះ ដូច្នេះនេះមិនមែនជាគោលការណ៍បដិការទេ គោលការណ៍បដិការកាលណាបិទ គឺបិទទាំងអស់គ្នា…ហើយបម្រាមនេះ នឹងត្រូវធ្វើរហូតដល់វៀតណាម លើកបម្រាមចេញតែម្ដង» ។
សម្ដេចបន្ថែមថា ការមិនអនុញ្ញាតឲ្យពលរដ្ឋវៀតណាម ចូលមកកម្ពុជានេះ គឺមិនមែនជាការសងសឹកចំពោះ អ្វីដែលវៀតណាមបានធ្វើចំពោះកម្ពុជា ឬជាបដិការនោះទេ ។ សម្ដេចថា ការដកបម្រាមចេញវិញ គឺអាស្រ័យភាគីវៀតណាម ថាត្រូវដកពេលណា ។
អ្នកវិភាគបានលើកឡើងថា ទង្វើរបស់វៀតណាម នៅពេលនេះសុំកុំមានការភ័នច្រឡំអោយសោះ ថាវៀតណាមមានឥទ្ធិពល ដូចកាលពីប្រវត្តិសសាស្រ្តធ្លាប់បានបង្ហាញ។
អ្នកវិភាគបន្តថា កម្ពុជានៅពេលនេះ គឺជាកម្ពុជារស់នៅក្នុងភាពជាម្ចាស់ការ ឯករាជ្យ សន្តិភាព ហើយនាយករដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្ន ក៏ប្រសូត្រចេញពីប្រជាជនកម្ពុជា ជាង៨២% ដែលបានទៅបោះឆ្នោតកាលពីអាណត្តិទី៦ កន្លងទៅ ។រាល់ការសម្រេចចិត្តរបស់កម្ពុជាសព្វថ្ងៃ គឺកម្ពុជា មានសិទ្ធគ្រប់គ្រាន់ក្នុងការតបត ដើម្បីបញ្ជាក់ពីឯករាជ្យភាពនិងឯកភាពជាតិរបស់ខ្លួន។កម្ពុជាសតវត្សទី២១ ជាកម្ពុជាដែលមិនស្ថិតនៅក្នុងប្រវត្តិសាស្រ្ត អតីតកាលដ៏ជូចត់ឡើយ៕
ដោយ៖សយ សុភាព