ព័ត៌មានជាតិ

Breaking News: ក្រុមជំនាញការប្រឆាំង Covid-19របស់ប្រទេស ចិន នឹងមកដល់កម្ពុជា ថ្ងៃចន្ទ ម៉ោង ៨៖៣០ ព្រឹក

ភ្នំពេញ៖ ក្រុមជំនាញការប្រឆាំង Covid-19ចិន នឹងមកដល់កម្ពុជា ថ្ងៃចន្ទ  ទី២៣ ខែមីនា ឆ្នាំ ២០២០ វេលាម៉ោង ៨៖៣០ ព្រឹក។

ប្រភពពីមន្រ្តីស្នីទស្ថានទូតចិន ប្រចាំកម្ពុជា បានបង្ហើបប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល អោយដឹងនៅថ្ងៃសៅរ៍នេះថា ក្រុមជំនាញមួយក្រុមនេះ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ច្រកវីអាយភី។

លោកទូត និងមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល នឹងអញ្ជើញទទួលដោយផ្ទាល់។

ប្រទេសកម្ពុជា បានរកឃើញករណីCovid-19 ចំនួន៥១ករណីហើយៗ សម្បុរសជនមួយចំនួនក៏បានប្រកាស បរិច្ចាកវិភាគទាន ជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធ មេរោគនេះដែរ។

To Top