![](https://dap-news.com/wp-content/uploads/2020/03/photo_2020-03-23_14-02-52.jpg)
ប៉ោយប៉ែត៖ ពលរដ្ឋខ្មែរជាង៤០០នាក់ ដែលជាប់គាំលើទឹកដីថៃ ត្រូវបានអនុញាតិឲ្យឆ្លងដែន មកកម្ពុជាហើយ នៅវេលាម៉ោង១រសៀលនេះ ក្រោយពីខាងអាជ្ញាធរថៃ ពិនិត្យសុខភាពរួច។
![](https://dap-news.com/wp-content/uploads/2020/03/photo_2020-03-23_14-02-47-1024x576.jpg)
នគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ពលរដ្ឋទាំងនោះបានចូលមកដល់កម្ពុជាហើយ ពេលនេះត្រូវបានអាជ្ញាធរ ដឹកជញ្ជូនយកទៅដាក់នៅមណ្ឌលសំចតបណ្តោះអាសន្ន ដាក់ដាច់ដោយឡែកពីគេ ដើម្បីតាមដានជម្ងឺ និងត្រួពិនិត្យសុខភាពសិន។
![](https://dap-news.com/wp-content/uploads/2020/03/photo_2020-03-23_14-02-55.jpg)
គួរបញ្ជាក់ថា នៅថ្ងៃនេះគេបានឃើញវត្តមានលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ផ្នែកពាក់ពន្ធ័ បានចុះពិនិត្យសស្ថានភាពច្រក និងចុះសួរសុខទុក្ខដល់បងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃផងដែរ៕
![](https://dap-news.com/wp-content/uploads/2020/03/photo_2020-03-23_14-02-59-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/03/photo_2020-03-23_14-03-06-1-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)