ភ្នំពេញ ៖ ខណៈនៅជុំវិញពិភពលោក បានជួបកំពុងវិបត្តិ នៃការរីករាលដាល នៃជំងឺកូវីដ១៩ ពិសេសនោះអាជីវកម្ម នៅទៅគ្រប់ទីកន្លែង បានរំខាននិងធ្វើឲ្យមានភាព មិនប្រាកដប្រជាកើតមានឡើង ដែលអាចឈានដល់ការដួលរំលំ ឬផ្អាកមួយរយៈ ហើយអ្នកត្រូវធ្វើដូចម្តេច?
យើងមិនដឹងទេថា តើពេលណាអ្វីៗ នឹងវិលមករកភាពធម្មតាវិញនោះទេ ប៉ុន្តែអ្វីមួយដែលច្បាស់ ថាបើវីរុសកូវីដ១៩នៅតែមានន័យថា គ្មានទៀតទេ “មុខជំនួញដូចធម្មតា”។ ដូច្នេះតើអាជីវកម្មអាចធ្វើអ្វីបាន?
ចំពោះសហគ្រាសធុនតូច និងមធ្យម ព្រោះវាមានសារៈសំខាន់ ចំពោះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ជំងឺកូវីដ១៩នេះ បានធ្វើឲ្យម្ចាស់អាជីវកម្មកំពុង នឹងប្រឈមមុខជាមួយវិបត្តិដូចជា ការត្រូវសំរេចចិត្តបញ្ឈប់បុគ្គលិក នៅខែនេះឬជំពាក់បំណុលនៅខែក្រោយ ។ ប៉ុន្តែមានវិធីមួយ ទៀត រឿងទាំង នឹងមិនអាចកើតមានបានឡើយ ប្រសិនបើម្ចាស់អាជីវកម្ម អនុវត្តតាមជំហានទាំ ងនេះដែលផ្តល់ដោយលោកGaleno Chua តំណាងក្រុមប្រឹក្សាផ្តល់យោបល់ The Idea Consultancy ដូចតទៅ៖
១. ស្វែងយល់ថា តើអាជីវកម្ម របស់អ្នកនឹងមានប្រាក់ប៉ុន្មាន
ដរាបណាការផ្គត់ ផ្គង់របស់អ្នកមានចំនួនតិចតួច អតិថិជនរបស់អ្នកក៏មានតិចតួច ដូច្នេះការលក់នឹងមាន ផលប៉ះពាល់។ ដូចនេះអ្នកត្រូវកាត់បន្ថយកា រចំណាយ របស់អ្នកឱ្យបានលឿន។ ប៉ុន្តែដំបូងអ្នកត្រូវដឹងថា អ្នកនឹងមានលុយពេញមួយឆ្នាំ ដោយការទស្សទាយឬព្យាករណ៍លំហូរ សាច់ប្រាក់របស់អ្នក ។ ស្វែងរកគំរូព្យាករណ៍ លំហូរសាច់ប្រាក់ឥតគិត ថ្លៃដោយរួមជាមួយនិងវីដេអូបង្រៀននៅទីនេះ ។
២.កាត់បន្ថយចំណាយរបស់អ្នក៖ ចរចាជាមួយម្ចាស់ផ្ទះឈ្នួលរ បស់អ្នក
រាល់ការ ចំណាយទាំងអស់ រួមទាំងការជួលអគារ ជាចំណាយដ៏ធំបំផុតមួយ ។ អ្នកអាចចរចាជាមួយ ម្ចាស់ផ្ទះឈ្នួល របស់អ្នកដើម្បីកាត់បន្ថយការជួល ។ នេះគឺជាការលំបាក ប៉ុន្តែត្រូវចាំថា ទំនុកចិត្តរបស់អ្នកវិនិយោគ និងអតិថិជនមានកម្រិតទាប ដូច្នេះប្រសិនបើអាជីវកម្មរ បស់អ្នកផ្លាស់ប្តូរ ម្ចាស់ផ្ទះឈ្នួល របស់អ្នកអាចនឹងមានផល លំបាកក្នុងការរកអ្នកជំនួស ។ ស្វែងរកស្គ្រីបពេញលេញ របស់យើងសម្រាប់ការចរចាជាមួយម្ចាស់ផ្ទះជួល របស់អ្នកនៅទីនេះ។
៣. កាត់ថ្លៃដើម ដោយមិនចាំបាច់បញ្ឈប់បុគ្គលិក
នៅពេលកាត់ថ្លៃដើម ជម្រើសដែលលេញ ចេញមកមុនគេនោះ គឺបញ្ឈប់បុគ្គលិក ដូចរោងចក្រជាច្រើនដែរ ។ ប៉ុន្តែជំនួសឱ្យការបញ្ឈប់បុគ្គលិក ហេតុអ្វីមិនកាត់បន្ថយប្រាក់ខែ? ប្រាកដណាស់ការកាត់ប្រាក់ខែ ៣០ ភាគរយអាចផ្តល់ផលវិបត្តិបន្តិចប ន្តួចឥឡូវនេះ ប៉ុន្តែបុគ្គលិកអាចរក្សាការងារ របស់ពួកគេហើយបន្តរផ្គត់ផ្គង់ គ្រួសាររបស់ពួកគេបាន ។ នៅពេលដែលស្ថានភាពនៃវីរុសកូវីដ១៩ ស្ងប់ស្ងាត់ បុគ្គលិកនឹងអរគុណអ្នក ហើយភាពស្មោះត្រង់ របស់ក្រុមហ៊ុនគឺមិនអាចកាត់ថ្លៃបាន ។
៤- ការធ្វើទីផ្សារ ដែលខុសពីមុន មនុស្សមានការឆ្លើយតបខុសគ្នា ក្នុងពេលមានវិបត្តិ ។ ឥឡូវនេះអតិថិជន របស់អ្នកមិនមានភាពអត់ធ្មត់ ឬសមត្ថភាពផ្លូវចិត្ត ក្នុងការធ្វើសកម្មភាព ទីផ្សារធម្មតារបស់អ្នកទេ ។ ពួកគេកំពុងតែមានភាពតាន តឹងព្រួយបារម្ភ និងភ័យខ្លាច ។ សកម្មភាពទីផ្សារ និងទំនាក់ទំនងសាធារណៈ របស់អ្នកគួរតែមានប្រសិទ្ធភាព និងស្ងប់ស្ងាត់។ គម្រោងទីផ្សា និងទំនាក់ទំនងសាធារណៈ ដែលអាចប្រើប្រាស់បានដោ យឥតគិតថ្លៃមា ននៅទីនេះ។
ក្រុមលោកក៏បានលើកឡើងទៀតថា តាមរយៈការចាត់វិធានការទាំងនេះ សហគ្រាសធុនតូច និងមធ្យមអាចបន្តធ្វើអាជី វកម្ម ដោយពុំមានបញ្ហាហិរញ្ញវត្ថុ ការប្រតិបត្តិការ និងកេរ្តិ៍ឈ្មោះឡើយ ៕ ដោយ៖ ស សំណាង