ភ្នំពេញ៖ ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង បង្ការ និងទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩ នៅកម្ពុជា និងក្នុងស្មារតីធានាសេវា អប់រំប្រកបដោយសមធម៌ ជាពិសេសសិស្សានុសិស្ស នៅជនបទអាចទទួលបាន ការអប់រំប្រកប ដោយគុណភាព ដូចសិស្សនៅទីក្រុង ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងព័ត៌មាន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពី “ការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធី ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធ អេឡិចត្រូនិក “។
នេះបើយោងតាមសេចក្តី ប្រកាស ព័ត៌ មាន ស្តីពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងក្រសួងអប់រំ និងក្រសួងព័ត៌មាន លើការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធី ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក “នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។
សេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា ក្រសួងព័ត៌មានបានស្នើសុំ ក្រុមហ៊ុនទូរទស្សន៍ខ្សែកាប្លិ៍កម្ពុជា CCTV ក្រុមហ៊ុនទូរទស្សន៍ខ្សែកាប្លិ៍ រាជធានីភ្នំពេញ PPCTV និងទូរទស្សន៍ខ្សែកាប្លិ៍ ១ ប៉ុស្តិ៍ ក្នុង១ខេត្ត សម្រាប់ផ្សាយ កម្មវិធីរៀនសូត្រពីចម្ងាយ តាមប្រព័ន្ធទូរទស្សន៍ផ្កាយរណប “តេជោធីវី” នូវកម្មវិធី “ទទក២”៕

ដោយ៖ធី លីថូ
