ព័ត៌មានជាតិ

អំណោយប្រចាំខែ របស់ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំ បានដល់ដៃទុរគតជន ១៤គ្រួសារ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

ភ្នំពេញ៖​ នៅព្រឹកថ្ងៃអង្គារទី ០១-០៥-២០២០ ក្រុមការងារ តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ​ បាននាំយក អំណោយ រួមមាន ថវិកា ពីរលាន ពីរសែនរៀល (២.០០០.០០០រៀល) និងអង្ករចំនួន២១ការ៉ុង ប្រគល់ជូនទុរគត់ជនចំនួន ១៤គ្រួសារ ដែលលោក រ័ត្ន ស្រ៊ាង បានជួយឧបត្ថម្ភជាប្រចាំរៀងរាល់ខែនៅមូលដ្ឋានសង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

១- ឈ្មោះ ខាន់ សួន ភេទស្រី អាយុ៧២ឆ្នាំ រស់នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានចៅក្នុងបន្ទុក១០នាក់) ទទួលបានអង្ករ៣ការ៉ុង ថវិកា២០ម៉ឺនរៀល រៀងរាល់ខែ និងបានសង់ផ្ទះថ្មី មានក្រាលអិដ្ឋការ៉ូ ជូនទូរទស្សន៍ ដល់គាត់ផងដែរ។

២- ឈ្មោះ ពុំ សុផល ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានចៅក្នុងបន្ទុក០៧នាក់) ទទួលបានអង្ករ៣ការ៉ុង ថវិកា២០ម៉ឺនរៀល រៀងរាល់ខែ និងបាន ជួសជុលផ្ទះទ្រុឌទ្រោមរបស់គាត់ជាថ្មីឡើងវិញផងដែរ។

៣- ឈ្មោះ ខេន យ៉េន ភេទស្រី អាយុ៣៦ឆ្នាំ នៅភូមិព្រែករទាំង (ជាស្ត្រីមេម៉ាយមានកូនក្នុងបន្ទុក០៣នាក់) ទទួលបានអង្ករ២ការ៉ុង ថវិកា២០ម៉ឺនរៀល រៀងរាល់ខែ។

៤- ឈ្មោះ គឹម ផុន ភេទប្រុស អាយុ៨០ឆ្នាំ នៅភូមិព្រែកថ្លឹង (ពិការភ្នែកដើរមិនរួច មានចៅក្នុងបន្ទុកច្រើន) ទទួលបានអង្ករ២ការ៉ុង ថវិកា២០ម៉ឺនរៀល រៀងរាល់ខែ។

៥- ឈ្មោះ ឡុង សុន ភេទស្រី អាយុ៦៤ឆ្នាំនៅភូមិព្រែករទាំង (ចាស់ជរាមានជម្ងឺ មានចៅក្នុងបន្ទុក០៣នាក់) ទទួលបានអង្ករ២ការ៉ុង ថវិកា២០ម៉ឺនរៀល រៀងរាល់ខែ ។

៦- ឈ្មោះ ផាត សុខជា ភេទស្រី អាយុ២០ឆ្នាំ នៅភូមិក្រាំងស្វាយ (កំព្រាឪពុកម្តាយ និងមានជម្ងឺប្រចាំកាយ) ទទួលបានអង្ករ១ការ៉ុង និងថវិកា២០ម៉ឺនរៀល រៀងរាល់ខែ ។

៧- ឈ្មោះ ចៅ គង់ ភេទប្រុស អាយុ៧៦ឆ្នាំ (រស់នៅពីរនាក់ប្តីប្រពន្ធមានជីវភាពខ្វះខាត) នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទទួលបានអង្ករ១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។

៨- ឈ្មោះ សន គីម ភេទស្រី អាយុ៧៣ឆ្នាំ (ចាស់ជរាគ្មានទីពឹង) នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទទួលបានអង្ករ១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។

៩- ឈ្មោះ ស្រី ចេង ភេទប្រុស អាយុ៨៨ឆ្នាំ នៅភូមិព្រែករទាំង (ពីរនាក់ប្តីប្រពន្ធ មានជីវភាពខ្វះខាត) ទទួលបានអង្ករ១ការ៉ុង និងថវិកា ១០ម៉ឺនរៀល រៀងរាល់ខែ។

១០- ឈ្មោះ ស រុន ភេទស្រី អាយុ៨២ឆ្នាំនៅភូមិក្រាំងស្វាយ (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។

១១- ឈ្មោះ អ៊ន អឿន ភេទស្រី អាយុ៣៣ឆ្នាំ នៅភូមិព្រែករទាំង (ពិការដៃម្ខាង) ទទួលបាន អង្ករ១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។

១២- ឈ្មោះ ទួន លន់ ភេទស្រី អាយុ៧៣ឆ្នាំ នៅភូមិព្រែកថ្លឹង (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។

១៣- ឈ្មោះ លឹម ម៉េង ភេទស្រី អាយុ៧៣ឆ្នាំ នៅភូមិព្រែករទាំង (ចាស់ជរា រស់នៅអាស្រ័យញាតិជិតខាង) ស្នើសុំអង្ករ១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។

១៤- ឈ្មោះ ឃុត ម៉ៅ ភេទស្រី អាយុ៧២ឆ្នាំ នៅភូមិក្រាំងស្វាយ (ចាស់ជរាមានជម្ងឺ គ្មានទីពឹង) ទទួលបាន អង្ករ១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។

To Top