ព័ត៌មានជាតិ

សម្ដេចតេជោ ប្រកាស ចាប់ជនទាំងឡាយណាថា ឈប់ចាយលុយ ១ដុល្លារ ២ដុល្លារ ៥ដុល្លារ (វីដេអូ)

សម្ដេចតេជោ ប្រកាស ចាប់ជនទាំងឡាយណាថា ឈប់ចាយលុយ ១ដុល្លារ ២ដុល្លារ ៥ដុល្លារ

សម្ដេចតេជោ ប្រកាស ចាប់ជនទាំងឡាយណាថា ឈប់ចាយលុយ ១ដុល្លារ ២ដុល្លារ ៥ដុល្លារhttps://dap-news.com/national/2020/06/01/58527/

បាន​បង្ហោះ​ដោយ Dap News Website នៅ ច័ន្ទ 1 មិថុនា 2020

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា អាជ្ញាធរនឹងចាប់ ជនទាំងឡាយណាថា ឈប់ចាយលុយ ១ដុល្លារ ២ដុល្លារ ៥ដុល្លារ ហើយប្រជាពលរដ្ឋត្រូវរា យការណ៍ទៅអាជ្ញាធរ ដើម្បីចាត់វិធានការភ្លាមៗ បើមានកន្លែងដូរលុយណា ហ៊ានកាត់ទឹក ចំពោះលុយទាំងនេះ។

សម្ដេចតេជោ ប្រកាសបែបនេះ ក្រោយពីមានជនអគតិមួយចំនួន បានបង្ហោះសារនៅលើ បណ្ដាញសង្គមហ្វេសប៊ុក នាពេលថ្មីៗនេះថា លុយ ១ដុល្លារ ២ដុល្លារ ៥ដុល្លារ រាជរដ្ឋា ភិបាលឈប់ឲ្យចាយហើយ ជាពិសេស នៅតាមធនាគារ ក៏ឈប់ទទួលដែល។

ក្នុងពិធីសំណេះសំណាលជាមួយ មន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនា ហេដ្ឋារ ចនាសម្ព័ន្ធផ្លូវ ក្នុងក្នុងព្រះសីហនុ នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅតាមធនាគារ នៅតែទទួលយកលុយ ១ដុល្លារ ២ដុល្លារ ៥ដុល្លារ ហើយនៅចាយធម្មតា ផងដែរ

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «អាចង្រៃណាដែលវាទៅប្រកាសថា គេឈប់ ចាយប្រាក់ ១ដុល្លារ ២ដុល្លារ ៥ដុល្លារ រកឃើញចាប់វាឲ្យបាន។បើវានៅតែបន្ដ ចាប់វាទៅ ទោះគុកចង្អៀត តែគុកនៅអាចដាក់បាន»។

សម្ដេចតេជោ បញ្ជាក់ថា ឲ្យតែបំផ្លាញ់គ្មានទុកឡើយ គឺត្រូវចាត់វិធានការភ្លាមៗ ដើម្បីដាក់ តាមផ្លូវច្បាប់។សម្ដេច ផ្ញាំផ្ញើទៅប្រជាពលរដ្ឋថា ឥឡូវចាយប្រភេទនឹងធម្មតាទៅ កុំព្រួយបារម្ម ណ៍ឲ្យសោះ។សម្ដេចថា ចំពោះលុយ ១ដុល្លារ ២ដុល្លារ ៥ដុល្លារ ធនាគារជាតិនៃកម្ពុជា ឈប់ បញ្ចេញទៀតហើយ ។ប៉ុន្ដែប្រជាពលរដ្ឋនៅចាយធម្មតាបាន ដោយងាយស្រួលបំផុត។

សម្ដេចតេជោ បន្ថែមថា វិធានការចំពោះ លុយ ១ដុល្លារ ២ដុល្លារ ៥ដុល្លារ នេះគ្មានការខាត់ បង់ចំពោះប្រជាពលរដ្ឋឡើយ។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន អំពាវនាវទៅទៅដល់ប្រជាពលរដ្ឋ ត្រូវរាយការ ណ៍ទៅសមត្ថកិច្ចដើម្បីចាត់វិធានការភ្លាមៗ ចំពោះកន្លែងដូរលុយណាមួយ ហ៊ានកាត់ទឹក លុយ ១ដុល្លារ ២ដុល្លារ ៥ដុល្លារ។

សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «ហើយសូមឲ្យដឹងបើមានផ្នែកណាមួយ កន្លែងដូប្រាក់ កាត់ទឹក សូមប្ដឹងបន្ទាប់មកអាជ្ញាធរ។អ្នកណាហ៊ានកាត់ទឹក លុយ ១ដុល្លារ ២ដុល្លារ ៥ដុល្លារ គឺប្ដឹងមកភ្លាម ហើយយើងចុះទៅភ្លាម ដើម្បីដោះស្រាយ»។

សម្ដេចតេជោ បញ្ជាក់ថា បើមានការលើកទឹកចិត្តឲ្យមានចាយប្រាក់រៀល កាន់តែល្អ ហើយ មានអ្នកខ្លះថា សម្ដេចតេជោ បោះបង់លុយដុល្លារ យកលុយយេនរបស់ចិនយកមកប្រើប្រាស់ នៅកម្ពុជា។

សូមរំលឹកថា នាពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ដើម្បីជំរុញតម្រូវការ ប្រើប្រាស់ប្រាក់រៀល នៅក្នុងចរន្តសេដ្ឋកិច្ច ជាពិសេស សម្រាប់ប្រតិបត្តិការ ដែលមាន ទំហំ តូច ការប្រើប្រាស់ ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទតូចៗ គួរត្រូវជំនួស ដោយប្រាក់ រៀលវិញ។ធនាគារជាតិនៃកម្ពុជា ក៏បានសម្រេចទុកពេល ៣ខែ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីនាំ យកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ មកធនាគារ ជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេស ដោយឥតគិតកម្រៃសេវា ៕

ដោយ ៖ អេង ប៊ូឆេង

To Top