ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត ត្រូវតែងតាំងជាប្រធានយុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា បានសម្រេចតែតាំងលោក ហ៊ុន ម៉ាណែត ពីអនុប្រធាន ជាប្រធានយុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល។

យោងតាមសេចក្ដីសម្រេចរបស់ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ខុទ្ទកាល័យ គណៈចាត់តាំង នៃគណៈកម្មាធិការកណ្ដាល យុវជនគណបក្សប្រ ជាជនកម្ពុជា ថ្នាក់កណ្ដាល លោក ហ៊ុន ម៉ាណែត ត្រូវប្រតិបត្តិតាមសេចក្ដីសម្រេចនេះ៕
ដោយ ៖ អេង ប៊ូឆេង

To Top