ព័ត៌មានជាតិ

គ ប ម សោកស្តាយ អាជ្ញាធរស្រុកប្រាសាទបាគង និងអាជ្ញាធរអប្សរា ធ្វេសប្រហែស ធ្វើឲ្យទឹកនៅកស្សិណរីងស្ងួត

ភ្នំពេញ ៖ ក្រោយពីទឹក នៅកស្សិណប្រាសាទបាគង រីងស្ងួត ធ្វើឲ្យបាត់បង់ជីវិតធនធានមច្ឆា គណបក្សប្រជា ធិបតេយ្យមូលដ្ឋានខេត្តសៀមរាប (គបម) បានសម្តែងការសោកស្តាយ ។ ក្នុងនោះបក្សលើកឡើងថា បញ្ហាទាំងនេះប្រជាជន មានការងឿងឆ្ងល់ថា តើរាជរដ្ឋាភិ បាលបានយកថវិកា ពីចំណូលភ្ញៀវចូល ទស្សនាប្រាសាទទៅណា?

ត្រីប្រាធំៗ នៅកស្សិណប្រាសាទបាគង ចំនួន ១២ក្បាល បានងាប់ ដោយសាភាពរីងស្ងួត និងការជួយសង្គ្រោះ ខុសបច្ចេកទេស កាលពីថ្ងៃទី៩ មិថុនា។

យោងតាមគេហទំព័រហ្វេសប៊ុក របស់គណបក្សប្រជា ធិបតេយ្យមូលដ្ឋាន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានសរសេរថា «គួរឲ្យសោកស្តាយដែលអាជ្ញាធរ ស្រុកប្រាសាទបាគង ក៏ដូចជា អាជ្ញាធរអប្សរាមានការធ្វេសប្រហែស រហូតធ្វើឲ្យទឹកនៅកស្សិណ ប្រាសាទបាគងរីងស្ងួត និងបណ្តាល ឲ្យបាត់បង់ជីវិតធនធានមច្ឆា ដ៏មានតំលៃរបស់ជាតិ»។

គ ប ម បន្ដថា ដើម្បីគេចពីការទទួលខុសត្រូវ អាជ្ញាធរអប្សរាបានដោះសាថា គ្មានប្រភពទឹក នៅជិតដែលអាចបង្ហូរចូលភ្លាមៗបាន។ នៅថ្ងៃទី១០ ឃើញមានឡាន ពន្លត់ អគ្គិភ័យ និងឡានទឹក របស់អាជ្ញាធរអប្សរាបានដឹក ទឹកមកចាក់ដើម្បីជួយសង្គ្រោះមច្ឆា ព្រមទាំងបុក អណ្តូងតូចមួយ ដើម្បីបូមយកទឹកដាក់ ក្នុងកស្សិណ្វផងដែរ។

គ ប ម បញ្ជាក់ថា «ហេតុការណ៍នេះ បានធ្វើឲ្យប្រជា ជនមានការងឿងឆ្ងល់ថា តើរាជរដ្ឋាភិបាល បានយក លុយពីចំណូលភ្ញៀវ ចូលទស្សានាប្រាសាទទៅណា?»៕ ដោយ៖ អេង ប៊ូឆេង

To Top