ព័ត៌មានជាតិ

លោកស ថេត ឲ្យពលរដ្ឋរាយការណ៍ តាមរយ:ផេក “ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ”បើមន្រ្តីផ្ដល់សេវាជូនមិនបានល្អ

ភ្នំពេញ៖លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យប្រជាពលរដ្ឋរាយការណ៍តាមរយ:ផេក “ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ” ឬទំនាក់ទំនងមកលេខរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ 069 516 999 បើមានមន្ត្រីតាមបណ្តាខណ្ឌ និងប៉ុស្តិ៍ណា បម្រេីផ្តល់សេវាសាធារណ:ផ្សេងៗ ជូនមិនបានល្អ ។

តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ស ថេត បានថ្លែងថា មួយរយ:ពេលកន្លងមកនេះ សង្កេតឃេីញមន្រ្តីក្រោមឱវាទ បានអនុវត្តការងារបម្រើប្រជាពលរដ្ឋបានយ៉ាងល្អ តាមការណែនាំរបស់លោក។

លោកឲ្យដឹងទៀតថា អធិការខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ក្នុងរាជធានីភ្នំពេញ ក្នុងការប្រចាំការ ២៤ម៉/២៤ម៉ ទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ត្រូវប្រេីប្រាស់សម្តី និងកាយវិការឲ្យបានសមរម្យ ជាពិសេសផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យបានលឿន និងឆាប់រហ័ស ក្នុងការធ្វេីសៀវភៅស្នាក់នៅ (ក២) សៀវភៅគ្រួសារ (ក៤) និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនពួកគេឲ្យមានលក្ខណ:ល្អប្រសេីរ ទាន់ពេលវេលានោះនឹង ទទួលបានការសាទរ និងកោតសរសេីរពីសំណាក់ប្រជាពលរដ្ឋ។

ផ្ទាំងពាណិជ្ជកម្ម

លោកស្នងការបន្ថែមថា “ដូច្នេះប្រសិនបេីនៅមានសេសសល់មន្ត្រីតាមបណ្តាការិយាល័យជំនាញ ខណ្ឌ និងប៉ុស្តិ៍ណា ដែលអនុវត្តការងារ និងបម្រេីប្រជាពលរដ្ឋមិនបានល្អ ដូចជាមិនទទួលពាក្យបណ្តឹង ប្រេីប្រាស់សម្តី និងកាយវិការមិនសមរម្យ ទទួលឯកសារពីប្រជាពលរដ្ឋទុកយូរជ្រុលមិនធ្វេីជូនប្រជាពលរដ្ឋ សូមជួយរាយការណ៍មកកាន់ផេក «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ» ឬក៏ទំនាក់ទំនងមកលេខក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ 

069 516 999 “៕ដោយ៖ធី លីថូ

To Top