ព័ត៌មានជាតិ

លោក សុខ ឥសាន ៖ ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ចង់ធ្វើសិស្សល្អ ត្រូវអនុវត្តតាមគំរូលោកកែម ឡី

ភ្នំពេញ ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា បើ លោក សម រង្ស៊ី ចង់ធ្វើជាសិស្សល្អ របស់លោកបណ្ឌិតកែម ឡី មិនត្រឹមតែរៀនទ្រឹស្តីទេ តែត្រូវអនុវត្តតាមគំរូ របស់លោក បណ្ឌិតផង ដែរ ។

លោកកែម ឡីត្រូវបានឃាតករ បាញ់សម្លាប់ក្នុងម៉ាត់ស្តុបបូគោក នៅអំឡុងខែកក្កដា ឆ្នាំ២០១៦ ។ លោក កែម ឡីកាលពីនៅរស់ គឺជាអ្នកវិភាគពីសង្គមកម្ពុជា ដោយឥតសំចៃមាត់។

លោក សុខ ឥសាន ក្នុងបណ្តាញតេឡេក្រាម នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ បានលើកឡើងថា “ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ដែលរត់គេចខ្លួនទៅសំងំ ដេកនៅបារាំង( សម រង្ស៊ី) មិនហ៊ានយកគំរូ និងតម្រាប់តាម លោកបណ្ឌិតកែម ឡី ឡើយ។ បើចង់ធ្វើសិស្សល្អ ត្រូវអនុវត្តតាមគំរូ របស់លោក បណ្ឌិតផង ដែរ”។

លោក សុខ ឥសាន បានហៅថា មានអាក្របីខ្មៅដល់ឆ្អឹង ទន្ទេញរត់មាត់ទ្រីស្តីកែម ឡី តែមិនហ៊ាន យកតម្រាប់តាមលោកបណ្ឌិតកែម ឡី ។

អ្នកនាំពាក្យបក្សកាន់អំណាចបន្តថា លោកបណ្ឌិតកែម ឡីនិយាយថា កាន់អំណាចយូរ ហើយល្មមទុកឲ្យគេម្តង នេះទើបហៅគតិបណ្ឌិតមែន តែជាគតិបណ្ឌិតរំលោភឆន្ទៈ ប្រជាពលរដ្ឋ ៕

To Top