ភ្នំពេញ ៖ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា សូមអនុមោទនា ពិធីបុណ្យចូលព្រះវស្សា ប្រចាំព.ស២៥៦៤។
ក្នុងឱកាសនេះព្រះអង្គ សូមក្រាបបង្គំថ្វាយ និងជូន នូវព្រះបរមឆាយាលក្ខណ៍ ជាប្រវត្តិសាស្រ្ត នៃព្រះ ករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ព្រះអង្គមានព្រះបន្ទូលថា ព្រះបរមរតនកោដ្ឋ ទ្រង់ធ្លាប់សាងព្រះផ្នួស នាឆ្នាំ១៩៤៧ ។
សូមបញ្ជាក់ថា ពិធីបុណ្យព្រះវស្សា ចាប់ពីថ្ងៃទី ៥ ខែ កក្កដា ដល់ថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២០៕





