ភ្នំពេញ៖ ដោយសង្កេតឃើញ គ្រឹះស្ថានឧត្តមសិក្សារដ្ឋ មិនអាចរៀបចំការប្រឡង ONLINE បាននោះ ក្រសួង អប់រំ យុវជន និងកីឡា បានចេញលិខិតអនុញ្ញាត ឲ្យមានការប្រឡងបញ្ចប់ឆ្នាំ តែតម្រូវឲ្យរៀបចំបន្ទប់ ប្រឡងដែលមានចំណុះ ចាប់ពី១៥ ទៅ ២០ នាក់ក្នុង១បន្ទប់ និងត្រូវធានាអនុវត្តវិធានការសុវត្ថិភាព សុខភាពតាមការណែនាំ របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO)៕ ដោយ៖ធី លីថូ

