ព័ត៌មានជាតិ

ឆមាសទី១ សមត្ថកិច្ច រកឃើញ អ្នកបើកបរ និងព្រូឡាន ៧៣នាក់ មានផ្ទុកសារជាតិញៀន

ភ្នំពេញ ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានឲ្យដឹងថា ក្នុងរយៈពេល ឆមាសទី១ ឆ្នាំ២០២០ សមត្ថកិច្ចធ្វើតេស្ដរកសារជាតិញៀន អ្នកបើកបរ និងព្រូឡាន ចំនួន៣៥២នាក់ក្នុងនោះមានផ្ទុកសារជាតិញៀន ចំនួន៧៣នាក់។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានថ្លែងថា «រថយន្ដត្រួតពិនិត្យឃើញថា ត្រឹមត្រូវ ចំនួន៤៩.០១៣គ្រឿង បញ្ជូនរថយន្ដទៅស្នងការដ្ឋាន ចំនួន៥៣គ្រឿង ផ្លាកលេខក្លែងក្លាយ៣១គ្រឿង បានធ្វើតេស្ដរកសារជាតិញៀន អ្នកបើកបរ និងព្រូឡានចំនួន៣៥២នាក់ មានផ្ទុកសារជាតិញៀនចំនួន៧៣នាក់»៕

To Top