ព័ត៌មានជាតិ

ក្លឹបកម្សាន្ត និង ខារ៉ាអូខេ នៅភ្នំពេញ ត្រូវបានអនុញ្ញាត ឲ្យដំណើរការឡើងវិញ ក្រោមឈ្មោះ ជាភោជនីយដ្ឋាន

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ដោយអនុញ្ញាត អោយ ក្លឹបកម្សាន្ត និង KTV ក្នុងមូលដ្ឋាន បើកដំណើរឡើងវិញ ក្នុងរូបភាពប្រែក្លាយជា ភោជនីយដ្ឋាន ។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា ដើម្បីចូលរួមសកម្មភាព សេដ្ឋកិច្ច និងផ្តល់ការងារឡើងវិញ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតអោយម្ចាស់អាជីវកម្ម ក្លឹបកម្សាន្ត និងខារ៉ាអូខេទាំងអស់ នៅរាជធានីភ្នំពេញ បើកដំណើរការដោយប្រែក្លាយទៅជាភោជនីយដ្ឋាន ប៉ុន្តែម្ចាស់អាជីវកម្ម ត្រូវស្នើសុំលិខិតអនុញ្ញាត អាជីវកម្ម តាមយន្តការ ច្រកចេញចូលតែមួយ រាជធានីភ្នំពេញ និងគោរពអោយបានម៉ឺងម៉ាត់នូវវិធាន នៃក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ នូវការរីករាលដាល នៃជំងឺ កូវីដ១៩ និងវិធានសុវត្ថិភាព របស់ក្រសួងទេសចរណ៍ ៕

To Top