ព័ត៌មានជាតិ

ព្រះមហាក្សត្រ អបអរសាទរខួប ១២ឆ្នាំ ការដាក់បញ្ចូល ប្រាសាទព្រះវិហារ ក្នុង បញ្ជី បេតិកភណ្ឌ ពិភពលោក

ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានសព្វព្រះហឬទ័យអបអរសាទរ ខួប ១២ឆ្នាំ (៧ កក្កដា ២០០៨ – ៧ កក្កដា ២០២០) នៃ ការដាក់បញ្ចូល ប្រាសាទព្រះវិហារ ក្នុង បញ្ជី បេតិកភណ្ឌ ពិភពលោក។

កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ កម្ពុជាបានចុះបញ្ជីប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដេីម្បីការពារបាន ប្រាសាទ ដ៏ ពិសិដ្ឋ មួយ នេះសំរាប់កូនខែ្មរគ្រប់រូបក៏ដូចមនុស្សលោកទាំងអស់បានស្គាល់ជាកម្មសិទិ្ធរបស់ខែ្មរ ក្រោយ ឈ្នះក្តី លើ ប្រទេស ថៃ នៅ តុលាការអន្តរជាតិ ក្រុងឡាអេ នា ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៦២ ។

ព្រះវិហារជាប្រាសាទ ដ៏ ពិសិដ្ឋ ដែល ស្ថិតនៅលើ ភ្នំ ដងរែក ត្រូវបាន ចុះបញ្ជី ជា សម្បត្តិ បេតិកភណ្ឌ ពិភពលោក នា កិច្ចប្រជុំ ទី ៣២ របស់ គណៈកម្មាធិការ បេតិកភណ្ឌ ពិភពលោក របស់ អង្គការ យូណេស្កូ កាលពី ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ នៅ ទីក្រុង កេ បិ ច ប្រទេស កាណាដា ។

សម្តេចតេជោ ដែលមានសម្តេចវិបុលបញ្ញា សុខ អាន ជាសេនាធិការនិងដឹកនាំប្រតិភូកម្ពុជាដណ្តេីមបានជោគជ័យលេីសមភូមិការទូតដ៏តឹងតែងបំផុតមួយនេះ និងក្រោយមកសម្តេចតេជោក៏បានបញ្ចប់សមភូមិយោធាដ៏ស្វិតស្វាញនៅទិសប្រាសាទព្រះវិហារ និងប្រាសាទមួយចំនួ ននៃជួរភ្នំដងរែកនៃទឹកដីកម្ពុជានេះផងដែរ៕

To Top