ព័ត៌មានជាតិ

នាយឧត្តមនាវី ទៀ វិញ អញ្ជើញជាអធតិបតី បើកវគ្គហ្វឹកហ្វឺន ជំនាញសង្គ្រោះគ្រោះមហន្តរាយឆ្នាំ២០២០ ដល់កងនាវី កងទ័ពជើងទឹក

ភ្នំពេញ៖ នាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើក វគ្គហ្វឹកហ្វឹនបំប៉ន ជំនាញសង្រ្គោះ គ្រោះមហន្តរាយ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងទ័ពជើងទឹកជ្រោយចង្វារ ។

វគ្គហ្វឹកហ្វឺនបំប៉ន ជំនាញសង្រ្គោះ គ្រោះមហន្តរាយ ឆ្នាំ២០២០ ធ្វើឡើងរយៈពេល ៦១ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ខែកក្ដដា រហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០

នាឱកាសនេះដែរ លោកនាយឧត្ដមនាវី ទៀ វិញ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់នាយនាវី នាយនាវីរង ពលនាវិក កងនាវាល្បាតទន្លេ និងកងជើងទឹក លើគោក ទោះបីវគ្គនេះមានរយៈពេលខ្លី តែសិក្ខាកាមបានយកចិត្តទុក្ខដាក់ ហ្វឹកហ្វឺនយ៉ាងល្អប្រសើរ ។

លោកបន្តទៀតថា ចំណុចនេះឆ្លើយតបតាមអនុ សាសន៍ ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានឲ្យប្រដាប់អាវុធ ត្រូវត្រៀមលក្ខណៈ ជួយប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់ មកទីទួលសុវត្ថិភាព ឲ្យបានល្អប្រសើរផងដែរ។

ជាមួយគ្នានោះ លោកវរៈនាវីឯក កែវ ផាន្នី នាយ ការិយាល័យហ្វឹកហ្វឺន បានគូសបញ្ជាក់ថា វគ្គនេះ រយ:ពេល៦១ថ្ងៃ សិក្សាតាមលំហាត់មេរៀនរួមមាន ហ្វឹកហ្វឺនប្រព័ន្ធចាត់តាំងបញ្ជាការងារផ្គត់ផ្គង់ វិធីហែល និងមុជទឹក ចូលសង្រ្គោះ រាវរកជនរងគ្រោះ បច្ចេក ទេសបើកបរនាវា និងអូប័រសង្រ្គោះ បច្ចេកទេស បើក បររថយន្តសង្រ្គោះ វិធីសង្រ្គោះជំនាញ សុខាភិបាលអប់រំចិត្តសាស្ត្រ។

សរុបអ្នកចូលរួមចំនួន២១៥នាក់ គ្រូ១៥នាក់ សិក្ខាកាម ចំនួន២០០នាក់៕

To Top