ព័ត៌មានជាតិ

លិខិតមិត្តអ្នកអាន៖ « សមត្ថភាពពិសេស របស់ លោក ហ៊ុន សែន ស្តែងឡើងក្នុង បរិបទ កូវីដ-១៩! »

ម្តងហើយម្តងទៀត លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីសមត្ថភាពពិសេសៗ របស់ខ្លួនក្នុងការគ្រប់គ្រង ចាត់ចែងនិង ដឹកនាំប្រទេសក្នុងកាលៈទេសៈដ៏លំបាកណាមួយដែលបានកើតឡើង។ ជាក់ស្តែង ក្នុងដំណាក់កាលកូវីដ-១៩ នេះ មេដឹកនាំរបស់កម្ពុជា ដ៏មានបទពិសោធន៍រូប នេះបាន បញ្ចេញទេពកោសល្យដ៏ ប៉ិនប្រសប់ជាបន្តបន្ទាប់។

ក្រៅពីបញ្ចៀសការឆ្លងរីក រាលដាលនៃកូវីដ-១៩ ក្នុងសហគមន៍ និងបញ្ចៀសមិនឲ្យមានណាម្នាក់ស្លាប់ដោយសារកូវីដ-១៩ លោក ហ៊ុន សែន ក៏បាន«បង្ហាញទេពកោសល្យពិសេសរបស់ខ្លួន» ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិ និងប្រជាជនដើម្បីកុំឲ្យរងផល ប៉ះពាល់ខ្លាំងពីវិបត្តិសាកល មួយ នេះថែមទៀត។

ទោះបីជាកម្ពុជាទទួលរងផល ប៉ះពាល់ពីវិស័យទេសចរណ៍, វិស័យឧស្សាហ៍កម្ម និងវិស័យពាណិជ្ជកម្មមួយចំនួនដោយ សារតែកូវីដ-១៩ ប៉ុន្តែ មេដឹកនាំកម្ពុជា រូបនេះកំពុងបង្វែរទិសដៅទៅរក វិស័យកសិកម្មដែលជាជីពចរដ៏ សំខាន់សម្រាប់ចិញ្ចឹមសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារខ្មែរ ក្នុងពេលមានវិបត្តិ។

ចាប់តាំងពីការផ្ទុះកូវីដដំបូងមកម៉្លេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្លឹងឃើញរួច ជាស្រេចនូវការខូចខាត សេដ្ឋកិច្ចរបស់ពិភពលោកដោយសារ មេរោគដ៏កាចសាហាវនេះ។ ដូច្នេះហើយបានជាមេដឹកនាំកម្ពុជា បានបង្ហាញទស្សនៈវិស័យតាំងពីដំបូងទីថា «វិស័យកសិកម្មគឺជាប្រភព រស់មិនចេះរីងស្ងួតរបស់ប្រជាពលរដ្ឋខ្មែរ»ដោយបានតម្រង់ទិសរួចជាស្រេចឲ្យប្រជាពលរដ្ឋ ជាពិសេសអ្នក វិលត្រឡប់ពីចំណាកស្រុក និងអ្នកដែលរងផលប៉ះពាល់ ពីវិស័យផ្សេងៗឲ្យផ្តោតលើវិស័យកសិកម្មវិញ។

ក្រោយពីការបង្ហាញផ្លូវ ចង្អុលទិសពីសំណាក់មេកម្ពុជាដឹកនាំ ប្រជាពលរដ្ឋខ្មែរជាច្រើនក៏បានងាកទៅរកវិស័យចិញ្ចឹមសត្វ វារីវប្បកម្ម និងដំណាំបន្លែគ្រប់ប្រភេទ។
ដោយយល់ឃើញថា ពលរដ្ឋកំពុងមានការចាប់អារម្មណ៍ខ្លាំងឡើងៗ លោកនាយករដ្ឋមន្ត្រី ក៏បានចុះជំរុញវិស័យកសិកម្មដោយផ្ទាល់ ជាមួយកសិករដោយផ្តើមពីការជំរុញវិស័យវារីវប្បកម្មក្នុងខេត្តព្រៃវែងកាលពី ព្រឹកថ្ងៃទី ១៤ កក្កដានេះ។

ដើម្បីជំរុញវិស័យនេះ លោកហ៊ុន សែន បានចុះទៅជួបជាមួយកសិករអ្នកចិញ្ចឹមត្រីនិងចិញ្ចឹមកង្កែបដោយផ្ទាល់ដើម្បីស្វែងយល់ពីបញ្ហារបស់ពួកគេ មុននឹងដាក់ចេញជាដំណោះ ស្រាយឲ្យចំគោលដៅ។ នេះគឺជាភាពឆ្លាតវៃរបស់មេដឹកនាំ ដែលមិនរង់ចាំស្តាប់
តែរបាយការណ៍ឡើយ ប៉ុន្តែត្រូវចុះជួបផ្ទាល់ជាមួយពលរដ្ឋដើម្បីយល់ ឲ្យបានច្បាស់ពីបញ្ហារបស់ពួកគេទើបការដាក់ចេញដំណោះស្រាយមានប្រសិទ្ធភាពដូច ដែលលោកធ្លាប់បានធ្វើជា យូរមកហើយ។

ថ្ងៃទី ២១ កក្កដា ខាងមុខនេះ លោកនាយករដ្ឋមន្ត្រីក៏គ្រោងនឹង ចុះទៅស្រុកព្រៃកប្បាសនៃខេត្តតាកែវដើម្បីច្រូតស្រូវស្រាលផងនិងជាពិសេសបន្តជំរុញការ ដាំដុះស្រូវនិងដំណាំកសិកម្មផ្សេងទៀត។

វត្តមានរបស់មេដឹកនាំកំពូលជាមួយកសិករនាពេលនេះ ពិតជាបានបង្ហាញថា យុទ្ធនាការជំរុញវិស័យកសិកម្មក្នុងបរិបទកូវីដ19 បានចាប់ផ្តើមហើយ។ យុទ្ធនាការនេះនឹងក្លាយជា ចលករដ៏មាន ថាមពលក្នុងការដោះស្រាយ បញ្ហាចំពោះមុខផង និងបញ្ហាយូរអង្វែងផងសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល។

អ្វីជាការកត់សម្គាល់ មុនឈានដល់យុទ្ធនាការនេះ លោក នាយករដ្ឋមន្ត្រីក៏បានចង្អុលទិស ប្រាប់មុនរួចជាស្រេច ដើម្បីឲ្យពលរដ្ឋចាប់អារម្មណ៍លើវិស័យកសិកម្ម ក៏ដូចជាការផ្ញើសារដល់មន្ត្រីថ្នាក់ក្រោមឲ្យត្រៀម លក្ខណៈជាស្រេចដើម្បីដោះស្រាយបញ្ហាចំពោះមុខ ដោយផ្តោតលើវិស័យកសិកម្ម។ ការដឹកនាំដែលតែងតែគ្រោងទុក ជាមុននិងមានផែនការ យុទ្ធសាស្ត្រត្រឹមត្រូវ ចំទិសដៅ និងទាន់សភាពការណ៍នេះហើយគឺជាចំណុចខ្លាំងរបស់លោកហ៊ុន សែន ជាពិសេសគឺការ ប្រែក្លាយបញ្ហាឲ្យទៅជាឱកាស។

ក្នុងគោលដៅនេះ វិបត្តិកូវីដ~១៩ បានក្លាយជាឱកាសដែលកម្ពុជា កំពុងបង្កើនការនាំផលិតផលកសិកម្មទៅ លក់នៅក្រៅប្រទេស យ៉ាងច្រើនទៀតផង។ នេះគឺជាទស្សនៈវិស័យរបស់លោក ហ៊ុន សែន ដែលស័ក្តិសមនឹងទទួលរហ័សនាមថា ជា«បុរសខ្លាំងរបស់កម្ពុជា»។

ជាការពិត ចាប់តាំងពីវិបត្តិកូវីដ១៩ផ្ទុះឡើងភ្លាម លោក នាយករដ្ឋមន្ត្រីរូបនេះហាក់ក្តាប់បានសភាព ការណ៍យ៉ាងណែនក្នុងដៃ ហើយដោះស្រាយ តាមដំណាក់កាលនីមួយៗដោយ មិនតក់ស្លុត មិនតក់ក្រហល់ ស្របតាមការវិវត្តន៍របស់កូវីដ ១៩ ដោយរលូន។ ភាពឈ្លាសវៃនេះហើយដែលរហូតមក ដល់ពេល នេះ កម្ពុជាអាចបញ្ចៀសបានទាំងការឆ្លងរាលដាល ទាំងការស្លាប់បាត់បង់ជីវិតមនុស្ស និងទាំងការរងគ្រោះធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច។

តើមានមេដឹកនាំពិភពលោក ប៉ុន្មាននាក់ដែលអាចទប់ទល់បាន បែបនេះ? ចម្លើយតបនឹងសំណួរ នេះគឺជាទឡ្ហីករណ៍ដែលបញ្ជាក់ បានពី «ទេពកោសល្យនិង
សមត្ថភាពពិសេសរបស់លោក ហ៊ុន សែន » ដោយ : អ្នកនយោបាយតុកាហ្វេ

To Top
×