ព័ត៌មានជាតិ

ក្រុមការងារ យុវជន CPP រដ្ឋខូរូទ្បាដូ សហរដ្ឋអាមេរិក នាំយកទានព្រះវស្សា ប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា នៅវត្តតេជោសិទ្ធារាម បានហ្លួង ខេត្តតាកែវ

ភ្នំពេញ៖ ក្រុមការងារយុវជន គណៈបក្សប្រជាជនកម្ពុជា (CPP) រដ្ឋខូរូទ្បាដូ សហរដ្ឋអាមេរិក ដឹកនាំដោយលោក ម៉ុង គឹមហេង រដ្ឋលេខាធិការ ក្រសួងការងារ និងជាប្រធានក្រុមការងារ យុវជន CPP រដ្ឋខូរូទ្បាដូ សហរដ្ឋអាមេរិក អមដំណើរ ដោយ​ក្រុមការងារ យុវជនCPP រដ្ឋខូរូទ្បាដូ​ រួមមាន លោកឧកញ៉ា កង សូសាទី អនុរដ្ឋលេខាធិការ ក្រសួងផែនការ និងជាអនុប្រធាន ក្រុមការងារយុវជនCPP រដ្ឋខូរូទ្បាដូ សហរដ្ឋអាមេរិក កញ្ញា ហ៊ុន ចន្ទ័បុប្ឋា ទីប្រឹក្សាក្រសួងផែនការ និងជាអនុប្រធាន ក្រុមការងារយុវជន CPP រដ្ឋខូរូទ្បាដូ , លោក ប្រាក់ ចាន់ឌឿន រដ្ឋលេខាធិការ ក្រសួងការងារ នឹងជាអនុប្រធាន ក្រុមការងារយុវជន CPP រដ្ឋខូរូទ្បាដូ និងលោក ម៉ម វណ្ណៈ រដ្ឋលេខាធិការ ក្រសួងការងារ និងជាអនុប្រធាន ក្រុមការងារយុវជន CPP រដ្ឋខូរូទ្បាដូ រួមទាំងថ្នាក់ដឹកនាំ យុវជនCPP រដ្ឋខូរូទ្បាដូ​​​ ជាច្រើនរូបទៀត នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ បាននាំយកនូវទ័យទាន គ្រឿងឧបភោគបរិភោគជាច្រើន នឹងថវិកា ចំនួន ៦លាន៥សែនរៀល ទៅប្រគេនព្រះសង្ឃ​ គង់ចាំព្រះវស្សា នៅវត្តតេជោសិទ្ធារាម បានហ្លួង ដែលស្ថិតក្នុងឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

To Top