ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ៖ តួលេខថ្មីបង្ហាញថា មាសរបស់កម្ពុជា មានដល់៣៦,៥តោន មិនមែនត្រឹម តែ៣០តោននោះទេ

ភ្នំពេញ ៖ ឆ្លើយតបជាមួយ នឹងការចង់ដឹង អំពីមាស ដែលជាទុនបម្រុង របស់ជាតិ ពីសំណាក់ប្រជាពលរដ្ឋនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអះអាងថាតាមតួលេខថ្មី ដែលបង្ហាញដោយធនាគារជាតិ នៃកម្ពុជា គឺមាសរបស់កម្ពុជា មានដល់៣៦,៥តោន មិនមែនត្រឹមតែ ៣០តោន នោះទេ ។

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ចេញប្រតិកម្ម ជាមួយ ជនអាក្រក់មួយចំនួនតូច ដែលបាននិងកំពុងប្រើប្រាស់ ការបាត់បង់ដំណឹង អំពីមាស ដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាលថា ចង់បន្លំយកមាសក្នុងពេលមាន ជំងឺឆ្លងកូវីដ១៩ផងដែរ ។

សម្ដេចតេជោ ហ៊ុន សែន បានបកស្រាយ តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៣ កក្កដានេះថា “មួយរយៈពេលចុងក្រោយនេះ មានបងប្អូនយើងមួយចំនួន​ ចង់ដឹងអំពី
មាសដែលជាទុនបំរ៉ុងរបស់ជាតិ ។ ការចង់ដឹង របស់បងប្អូនមួយចំនួនធំមាន ភាពសុចរិត ពីព្រោះវាជារបស់ជាតិ តែនៅមានជនអាក្រក់មួយ ចំនួនតូចបាន និង
កំពុងប្រើប្រាស់ ការបាត់បង់ ដំណឹងអំពីមាស ដើម្បីវាយប្រហាររាជរដ្ឋាភិបាល ថា ចង់បន្លំយកមាស ក្នុងពេលមានជម្ងឺឆ្លងកូវីតទី១៩ ព្រោះមិន ដែលឮលោកហ៊ុន សែន និយាយពីមាសនេះទៀតទេ ។ ដើម្បីច្បាស់ពីមាស សូមមើលការពន្យល់ របស់ធានាគារជាតិកម្ពុជា នោះបងប្អូនប្រាកដជាយល់ និងអបអរសាទរ ជាមួយទុនបំរ៉ុង របស់ជាតិយើង ដែលកើនឡើងជាលំដាប់ ។ ប្រហែលមួយឆ្នាំមុនខ្ញុំធ្លាប់ ប្រកាសថាមាស របស់យើងមាន៣០តោន តែតាមតួរលេខថ្មីនេះ មាសរបស់យើងមានដល់ ៣៦,៥តោន ។ នេះមិនមែនជាមាយាទស្រីកញ្ជើរ ធ្លុះក្នុងការគ្រប់គ្រង សេដ្ឋកិច្ចជាតិនោះទេ” ៕

To Top