កំពង់ស្ពឺ៖ លោកអភិបាលខេត្តកំពង់ស្ពឺ និងរៀបចំពិធីបុណ្យគំរប់មួយឆ្នាំ ជូនចំពោះវិញ្ញាណក្ខន្ធលោក ជ័យ សំរ៉ុង ជាអតីតសហការីកាសែត ដើមអម្ពិល ប្រចាំខេត្តកំពង់ស្ពឺ ដែលលោកបានទទួលមរណភាព កាលពីចុងឆ្នាំ២០១៩ កន្លងទៅ ។
តាមកម្មវិធី ដែលក្រុមការងារ បានរៀបចំបុណ្យនេះ និងប្រារព្ធឡើងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នៅវត្តចំប៉ា ស្ថិតនៅចំណុចភូមិត្រពាំងតាលួង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្រុមការងារពិធីបុណ្យ បានឲ្យដឹងថា នៅក្នុងពិធីនោះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងអញ្ជើញចូលរួមដោយផ្ទាល់ និងចំណាយថវិកាទាំងអស់ នៅក្នុងកម្មវិធីនេះ ដោយមានការចូលរួម ពីមន្ត្រីជាច្រើនផងដែរ ។
ប្រភពបានបន្តថា លោកអភិបាលខេត្ត បានមើលឃើញពីភាពខ្វះខាត របស់ក្រុមគ្រួសារ លោក ជ័យ សំរ៉ុង អតីតអ្នកសារព័ត៌មាន ប្រចាំខេត្តកំពង់ស្ពឺ ទើបលោកផ្តើមរៀបចំ ធ្វើបុណ្យឧទិ្ទសកុសល ដល់វិញ្ញាណក្ខន្ធជូន ព្រមទាំងចែកអំណោយ ដល់តាជីយាយជីផងដែរ ក្នុងកម្មវីធីបុណ្យ ។
ក្នុងឪកាសនោះ ក៏សូមគោរព នឹងអញ្ជើញបងប្អូន ក្រុមអ្នកសារព័ត៌មានទាំងអស់ ដើម្បីចូលរួមកម្មវិធីបុណ្យឧទ្ធិសកុសល ដល់វិញ្ញាណក្ខន្ធ លោក ជ័យ សំរ៉ុង ទាំងអស់គ្នាតាមការគួរ ៕