ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃអំពាវនាវ ឲ្យប្រជាពលរដ្ឋ នៅជិតតំបន់ព្រំដែន កម្ពុជា វៀតណាម មានការប្រុងប្រយ័ត្ន នៃរលកទី ២ជំងឺកូវីដ១៩

ស្វាយរៀង ៖ លោកបណ្ឌិតអៀង អូននីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានសមាគមអតីតកម្មសិក្សាការីJiCAកម្ពុជាបានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្សនៅជិតតំបន់ព្រំដែនកម្ពុជា វៀតណាម ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ ។

ថ្លែងនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ក្នុងពិធីសំណេះសំណាលនិងចែកអំណោយដល់ប្រជាពលរដ្ឋ សិស្សានុសិស្សលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាក្រសាំងជ្រុំស្ថិតនៅក្នុងភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ លោកបានកោតសរសើរដល់ក្រុមការងារទាំងអស់ដែលមានទឹកចិត្តស្រឡាញ់ប្រជាពលរដ្ឋក្នុងគ្រាដែលប្រទេសយើងកំពុងតែប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលបានចំណាយទាំងធនធាននិងកម្លាំងកាយចិត្តដើម្បី ចុះមកជួបសិស្សានុសិស្សបងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ នៅសាលាបឋមសិក្សាក្រសាំងជ្រំ ដែលជាសាលារៀនមួយនៅដាច់ស្រយាល ជិតតំបន់ព្រំដែន។

លោកអៀង អូននីបានបន្តថាសមាគមអតីតកម្មសិក្សាការី jica កម្ពុជាគឺជាសមាគមមួយដែលបង្កើតឡើងដោយមានការប្រមូលផ្ដុំអតីតកម្មសិក្សាការីដែលទទួលការបណ្តុះបណ្ដាលពីប្រទេសជប៉ុនតាមរយៈអង្គការJiCAហើយបានចងក្រងជាសមាគមនេះឡើងុ ក្នុងន័យបំពេញបេសកកម្មមនុស្សធម៌ក្តីនិងក្នុងន័យបេសកម្មទាំងឡាយក្តីដើម្បីជួយទៅដល់ប្រជាពលរដ្ឋា ព្រមទាំងជួយដល់សមាជិកសមាជិកាសមាគមនិងសិស្សនុសិស្សជំនាន់ក្រោយផងដែរ។ដូច្នេះថ្ងៃនេះក្រោយពីទទួលព័ត៌មានថាមានប្រជាពលរដ្ឋ សិស្សានុសិស្សជាង១៥០គ្រួសារមានការខ្វះខាតជាពិសេសក្នុងអំឡុងពេលពិភពលោកទាំងមូលកំពុងតែរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដូចប្រទេសកម្ពុជាយើងកំពុងប្រឈមនឹងជំងឺនេះដែរនោះ ក្រុមការងារសមាគមតីតកម្មសិក្សាការី jica កម្ពុជាបានបានធ្វើការអំពាវនាវប្រម៉ែប្រមូលជាថវិកាក្តីជាសម្ភារៈក្តីដើម្បីពាំនាំ យកអំណោយមនុស្សធម៌ មកចែកជូនដល់សិស្សានុសិស្ស ប្រជាពលរដ្ឋនៅសាលាបឋមសិក្សាក្រសាំងជ្រំ ដែលនៅជិតតំបន់ព្រំដែនកម្ពុជា វៀតណាម ដើម្បីដោះស្រាយនិងសម្រាលនូវទុក្ខលំបាកបានមួយគ្រាផងដែរ។

លោកបានថ្លែងជំរុញដល់ប្រជាពលរដ្ឋសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ត្រូវមានការយកចិត្តទុកដាក់ថែរក្សាសុខភាពដោយធ្វើអនាម័យឲ្យបានជាប់ជាប្រចាំ លាងដៃនិងសាប៊ូ អាល់កុល ជែល ហើយគួរនៅឲ្យឆ្ងាយពីគ្នា ព្រោះជំងឺនេះអាចឆ្លងតាមរយៈទឹកមាត់ ផ្លូវដង្ហើម និងការចាប់ដៃគ្នា ជាពិសេសត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។ហើយក្នុងស្ថានភាពបែបនេះសូមមាតាបិតាសិស្ស លោកគ្រូអ្នកគ្រូ ត្រូវជំរុញដល់សិស្សានុសិស្សឲ្យខិតខំរៀនសូត្រនៅផ្ទះនិងតាមការណែនាំបង្រៀនរបស់ក្រសួងអប់រំឲ្យបានជាខ្ជាប់ខ្ជួន។

លោកក៏បានអំពាវនាវដល់អាជ្ញាធរដែនដីកងកម្លាំងប្រដាប់អាវុធទាំងអស់នៅក្នុងឃុំគ្រួសត្រូវបន្តការពារសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងភូមិឋានឲ្យបានល្អ ជាពិសេសប្រជាកសិករត្រូវបង្កើនការដាំដុះ ចិញ្ចឹមសត្វ នៅក្នុងអំឡុងពេលប្រទេសយើងកំពុងតែរាលដាលនៃជំងឺកូវីដ១៩និងបង្កើនធ្វើស្រូវរដូវវស្សាឲ្យបានទាន់ពេលវេលាមួយវិញទៀតត្រូវអប់រំកូនចៅឲ្យចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទនិងគោរពច្បាប់ចរាចរណ៍ដោយត្រូវពាក់មួកសុវត្ថិភាព ពាក់ខ្សែរក្រវ៉ាត់ឲ្យបានត្រឹមត្រូវក្នុងពេលបើកបរ។

អំណោយដែលត្រូវចែកជូនដល់សិស្សានុសិស្សប្រជាពលរដ្ឋមានគ្រឿងឧបភោគបរិភោគ សៀវភៅ ប៑ុិច ម៉ុង ក្នុងនោះលោកអៀង អូននីនិងក្រុមការងារក៏បានប្រគេនទេយ្យទាននិងទៀនវស្សាដល់ព្រះសង្ឃ ព្រមទាំងបច្ច័យមួយចំនួនទៀតផងដែរ៕

To Top