ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ថាបនិកនៃសន្តិភាពកម្ពុជា នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២០ ស្អែកនេះ នឹងចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងមហាសន្និបាតនៃក្តីសង្ឃឹម ក្នុង គោលបំណងបង្កើតពិភពលោក បង្រួបបង្រួមដ៏រឹងមាំ តាមរយៈអន្តរទំនាក់ទំនងវឌ្ឍនភាពរួម និងតម្លៃជាសាកល។
យោងតាម គេហទំព័រ ហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា “កម្មវិធីផ្សាយផ្ទាល់ នឹងរៀបចំឡើងនៅមជ្ឈមណ្ឌលចុងស៊ីន សាធារណរដ្ឋកូរ៉េខាងត្បូង នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៩:៣០-១២:៣០នាទី ត្រូវនឹងម៉ោង៧:៤៥ – ៩:៣០ នាទីព្រឹក នៅកម្ពុជា”៕
