ព័ត៌មានជាតិ

វីតាល់ និងមីជាតិ ចូលរួម ប្រយុទ្ធប្រឆាំង ជំងឺគ្រុនឈាម និង ចែក អំណោយ ដល់ប្រជាពលរដ្ឋ នៅកំពង់ស្ពឺ

កំពង់ស្ពឺ ៖ ក្រុមហ៊ុន ទឹកពិសាវីតាល់ និងមីជាតិ បាន ចូលរួម ជាមួយ មន្ទីរសុខាភិបាលខេត្ត កំពង់ស្ពឺ ក្នុង យុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹង ជំងឺគ្រុនឈាម និងគ្រុនឈីក ដោយ ចូលរួមអប់រំ និង ដាក់ថ្នាំអាល់បែត ក្នុងពាងទឹក ប្រជាពលរដ្ឋ ក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។
ក្នុងកម្មវិធីនេះ វីតាល់ និងមីជាតិ ក៏បានចែកអំណោយសប្បុរសធម៌ឲ្យ ប្រជាពលរដ្ឋចំនួន១០០គ្រួសារផងដែរ ដោយមួយគ្រួសារទទួលបាន មុង១ វីតាល់១កេស មីជាតិ១កេស ត្រីខ១យួរ និង ថវិកា ៤ម៉ឺនរៀល ។

លោក តិច មិញ ប្រធានគ្រប់គ្រង ប្រតិបត្តិការ ក្រុមហ៊ុនទឹកពិសាវីតាល់ និងមីជាតិ បានមាន ប្រសាសន៍ថា «យើង ចូលរួមទប់ស្កាត់ការរីករាល់ នៃជំងឺគ្រុនឈាម និងគ្រុនឈីក ជាមួយ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ដោយយើងបានមើលឃើញថា រដូវភ្លៀវបានឈានចូលមកដល់ ដែលរដូវនេះ ជារដូវមានហានិភ័យ នៃការរីរាលដាល់នៃជំងឺគ្រុនឈាម គ្រុនឈីក និង ជំងឺផ្សេងៗ ដែលបង្ករដោយមូសខ្លា។ ទន្ទឹមនឹងការការពារខ្លូនពីកូវីដ១៩ យើង ក៏ត្រូវ ការពារខ្លូន ពីជំងឺគ្រុនឈីក និងគ្រុន ឈាមផងដែរ ពីព្រោះ ជំងឺ នេះអាច កើតមានឡើងលើមនុស្សគ្រប់វ័យ ហើយក៏អាចបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតផងដែរ។»

លោកបន្តថា «ការចូលរួមក្នុង ថ្ងៃនេះ គឺបាន សបញ្ជាក់ជាថ្មីម្តងទៀត អំពីការ ចូលរួម ក្នុងសកម្មភាពសង្គមយ៉ាងសកម្ម របស់វីតាល់ និងមីជាតិ ពិសេសក្នុងវិស័យសុខាភិបាល។»

ការចូលរួមជាមួយវិស័យសុខាភិបាលនេះ មិនមែនជាលើកទី១ របស់វីតាល់ និងមីជាតិ ទេ ដោយកន្លងមក ក្រុមហ៊ុនទាំងពីរ ក៏បានជួយដល់មន្ទីរពេទ្រគន្ធបុប្ផា ហើយថ្មីៗនេះ បានឧបត្ថម្ភអង្ករ១០តោន ទៅកាន់មន្ទីរពេទ្រកុមារអង្គរខេត្តសៀមរាប និងចូលរួមជាមួយគ្រូពេទ្រស្ម័គ្រចិត្ត ពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃ ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ៣០០ គ្រួសារនៅសាលាដូង នៅគីរីរម្យផងដែរ។

លោកស្រី ឡុង បូណារ៉េត អភិបាលរង នៃគណៈអភិបាល ខេត្ត កំពង់ស្ពឺ បាន ស្ងើចសរសើរ ដ៏ក្រុមហ៊ុន វីតាល់ និងមីជាតិ ដែលបានចែក អំណោយ សប្បុរសធម៌ដល់ប្រជាពលរដ្ឋ ទាំង ១០០គ្រួសារ និងចូលរួម ទប់ស្កាត់ ការរីករាលដាល់ ជំងឺគ្រុនឈាមក្នុង ខេត្ត។ លោកជំទាវ ក៏ បាន អំពាវនាវប្រជាពលរដ្ឋ ឲ្យ ការពារខ្លូនកុំឲ្យ មូសខ្លាខាំ និង រួមគ្នា បំបាត់ ប្រភពមូសខ្លា និង មូសខ្លា តាមរយៈការដាក់ថ្នាំអាល់បែត ក្នុង ពាងទឹក និងកំចាត់ ប្រភពទឹកដក់ នៅ ជុំវិញផ្ទះជាដើម។

គួរបញ្ជាក់ផងដែរថា វីតាល់ ជាក្រុមហ៊ុនរបស់ខ្មែរ ដែលបានដំណើរកាលអស់រយៈពេល ១០ឆ្នាំមកហើយ និង បាន ទទួល ការ គាំទ្រយ៉ាងខ្លាំងពីសំណាក់ ប្រជាជន កម្ពុជា ។ តាមរយៈមូលនិធិ២៥រៀល កន្លងមក វីតាល់ តែងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម នានាដោយផ្តោតលើវិស័យ៤ធំៗ រួមមាន ១. វប្បធម៌ និងសាសនា ២. កីឡា និងសុខភាព ៣.បរិស្ថាន និង៤.អប់រំ ៕

To Top