ព័ត៌មានជាតិ

ហ្នឹង…ហ្នឹង…ត្រូវម៉ាច់ល្មម សម្រាប់ថ្ងៃឈប់សម្រាកដ៏វែងនេះ…! ក្រុមហ៊ុន សាមសុង ផ្តល់ជូនកម្មវិធីប្រូម៉ូសិនពិសេស ពាក់កណ្តាលឆ្នាំ ពីការជាវស្មាតហ្វូន Galaxy ស៊េរី A ប្រចាំឆ្នាំ 2020…!!

(ភ្នំពេញ) ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២០៖ អ្នកណាខ្លះត្រូវរៀបចំ គម្រោងដំណើរកម្សាន្ត ដ៏វែងខាងមុខនេះ? តែប៉ុណ្ណេះដឹងតែសប្បាយ និងថតរូបម៉ាអស់ដៃហើយ… ដោយមិនបាច់ខ្លាចទូរស័ព្ទអស់ថ្មកណ្តាលទី ឬត្រូវដើររកកន្លែងសាកថ្មទៀតទេ…!

ចាប់ពីនេះ រហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ នេះរាល់ការជាវ Samsung Galaxy A31, A21s, និង A11 នៅតាមហាង ដេប៉ូចែកចាយផលិតផល សាមសុង ទូទាំងប្រទេស អតិថិជនទាំងអស់នឹងទទួលបានការថែមជូន Power Bank កម្លាំង 10000 mAh ហ្ស៊ីន របស់ សាមសុង ដែលមានសមត្ថភាពខ្ពស់ សាកថ្មលឿន និងសាកទូរស័ព្ទឆាប់ពេញ 1 គ្រាប់ តម្លៃ ($29) ដោយឥតគិតថ្លៃភ្លាមៗតែម្តង…!!

អ៊ីចឹងគ្មានហេតុផលអីត្រូវគិត 2 ដង ទៀតទេ! ទិញទៅពិតជាមិនខុស និងខកបំណងឡើយ! រកណាបានទៅ… បានទាំងស្មាតហ្វូនដែលមានតម្លៃសមរម្យ… ថតរូបបានស្អាត…ដើរលឿន… ថ្មកាន់បានយូរហើយថែមទាំងបាន Power Bank ហ្ស៊ីន មានគុណភាពខ្ពស់របស់ក្រុមហ៊ុន សាមសុង និងមានសម្ថភាពអស្ចារ្យសាកថ្មទូរស័ព្ទឆាប់ពេញ (Fast Charge) ទៀត!! ប្រញាប់ឡើង…ព្រោះស្តុកមានកំណត់ណា៎… ឱ្យតែទៅយឺតតែបន្តិចគឺដឹងតែ អត់ទាន់ការថែមជូនទៀតហើយ!

សាមសុង សូមជូនពរឱ្យដំណើរកម្សាន្ត និងការជួបជុំជាមួយ ក្រុមគ្រួសារក៏ដូចជាមនុស្សជាទីស្រឡាញ់ក្នុងថ្ងៃឈប់សម្រាក​ដ៏វែងនេះមានភាពរីករាយ និងសុខសុវត្ថិភាពទាំងអស់គ្នា…!!

បញ្ជាក់៖ រាល់ការថែមជូននេះគឺសម្រាប់តែការទិញ Samsung Galaxy A31, A21s, និង A11 ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០ តែប៉ុណ្ណោះ…!

សម្រាប់ព័ត៌មានលម្អិតសូមអញ្ចើញមកទស្សនា ផលិតផលដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជន តាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800 203 232 !

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!

This image has an empty alt attribute; its file name is photo_2020-08-11_14-29-53-1024x1024.jpg
This image has an empty alt attribute; its file name is photo_2020-08-11_14-29-52-1-1024x1024.jpg
To Top