ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញ ឲ្យរថយន្តបើកវាង ពេលបើកដំណើរការ សាកល្បងសួនទឹកកម្សាន្ត ហ្គាដិន ស៊ីធី វ៉តធើ ផាក ថ្ងៃ១៦ សីហា

ភ្នំពេញ ៖ សួនទឹកកម្សាន្តដ៏ធំមួយ ភាគខាងជើងរាជធានីភ្នំពេញ ដែលមានឈ្មោះថា ហ្គាដិន ស៊ីធី វ៉តធើ ផាក (GARDEN CITY WATER PARK) នឹងសម្ពោធបើកដំណើរការ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ក្នុងនោះ រថយន្តដឹកទំនិញ ធុន-ធំ និងរថយន្តដឹកដី ត្រូវបញ្ចៀសចរាចរ ជាបណ្តោះអាសន្ន។

ការចាប់ផ្ដើមសម្ពោធ បើកដំណើរការសាកល្បង នូវសួនទឹកកម្សាន្ត ហ្គាដិន ស៊ីធី វ៉តធើ ផាក នៅវេលា ម៉ោង៩៖៣០នាទី ក្រោមអធិបតីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

សួនទឹកកម្សាន្ត ដ៏ធំ ហ្គាដិន ស៊ីធី វ៉តធើ ផាក ស្ថិតនៅតាមដងមហាវិថី ឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ភាគខាងជើងរាជធានីភ្នំពេញ៕

To Top