ព័ត៌មានជាតិ

បក្សកាន់អំណាច ស្វាគមន៍ដំណើរទស្សនកិច្ច រដ្ឋមន្រ្តីកាបរទេសជប៉ុន នៅកម្ពុជា

ភ្នំពេញ ៖ ក្នុងនាមអ្នកនាំពាក្យ លោក សុខ ឥសាន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច ស្វាគមន៍ចំពោះដំណើរបំពេញ ទស្សនកិច្ចលោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបទេសជប៉ុននៅកម្ពុជា។

លោក សុខ ឥសាន បានលើកឡើងតាមបណ្តាញតេឡេក្រាម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ថា “គណបក្សប្រជាជនកម្ពុជា សូមស្វាគមន៍សារដ៏មាន ខ្លឹមសារនិងមានអត្ថន័យរបស់លោក ម៉ូតេហ្គី តូស៊ីមីត្សឹរដ្ឋមន្ត្រីការបទេសជប៉ុន ក្នុងដំណើរទស្សនកិច្ច នៅកម្ពុជា”។

លោកថា ដំណើរទស្សនកិច្ច កាន់តែរឹតចំណងមិត្តភាព សាមគ្គីភាពរឹងមាំរវាងប្រទេស និងប្រជាជនប្រទេស ទាំង២ ឆ្ពោះទៅរកការអភិវឌ្ឍ និងវិបុលភាព ។

លោក ម៉ូតេហ្គី តូស៊ីមីត្សឹ អញ្ជើញមកបំពេញទស្សន កិច្ចកម្ពុជារយៈពេល៣ថ្ងៃចាប់ពីថ្ងៃ២១ដល់២៣ សីហា។

ក្នុងដំណើរទស្សនកិច្ចនេះដែរ តាមរយៈទូតជប៉ុនប្រចាំកម្ពុជា លោក ម៉ូតេហ្គី តូស៊ីមីត្សឹ កោតសរសើរកម្ពុជា ដែលគ្រប់គ្រងបាននូវការឆ្លងរាលដាល ជំងឺកូវីដ១៩ ដោយកិច្ចខិតខំប្រឹងប្រែង របស់អ្នកពាក់ព័ន្ធ ជាពិសេសក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងមានកិច្ចសហការពីប្រជាជន៕

To Top