ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតអាមេរកប្រចាំកម្ពុជា លោក W. Patrick Murphy បានអញ្ជេីញទស្សនកិច្ចស្វែងយល់សេដ្ឋកិច្ចពិសេស Manhattan នៃខេត្តស្វាយរៀង។
ស្ថានទូតអាមេរិក បានបង្ហាញនៅថ្ងៃអាទិត្យ ទី៣០ ខែសីហាឆ្នាំ២០២០ នេះឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេស Manhattan” មានរោងចក្ររាប់សិប ដែលប្រើប្រាស់បុគ្គលិកកម្មករចំនួនជិត ៤០ ០០០ នាក់ ដោយគិតតែនៅខេត្តស្វាយរៀងមួយតែប៉ុណ្ណោះ។
លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានទៅមើលរោងចក្រខ្លះ ដោយរួមទាំងរោងចក្រផលិតទោចក្រក្រយាន សម្រាប់ទីផ្សារទោចក្រក្រយានពិសេសនៅរដ្ឋ California។


